ភ្នំពេញ៖ តារាកំប្លែង ចម្រៀង សម្ដែង និង បង្ហាញម៉ូដ លោក ជួប ច័ន្ទកក្ដដា ហៅរ៉ូលីន ដែលកំពុងតែត្រូវប៉ាន់ក្នុង អាជីពសិល្បៈ គួរឲ្យស្ញប់ស្ញែង ពិសេស ទេពកោសល្យ សម្ដែងរបស់លោក ហាក់ទទួលការ ពេញនិយមជាខ្លាំង ពីសំណាក់មហាជនទូទៅ ។ តារាកំប្លែងរូបនេះ ត្រូវបានវាយប្រហាចំៗ រឿងថា លោកជាតារាល្បី ភ្លេចកំណើត ព្រោះលោកបាន បំភ្លេចអ្នកដែលផ្ដល់ ភាពល្បីល្បាញ ដល់លោក តែរឿងនោះ ហាក់មិនពិតទាល់តែសោះ ព្រោះរ៉លីន ជាមួយ លោក សុគន្ធ ដែលជាថៅកែហាងថតរូប ហ្វូតូស៊ីធី គឺនៅតែមាន ទំនាក់ទំនងល្អ ចាក់ទឹកមិនលិច ។
ការលេចឮ ព័ត៌មានបែបនេះ អាចជាចេតនាមិនល្អ ក្នុងន័យបំបែកបំបាក់ លោកឲ្យងើបមុខមិនរួច ។ លោក រ៉ូលីន ពុំបានខ្វល់ខ្វាយ ជាមួយរឿង ឥតប្រយោជន៍នោះទេ បែរជាប្រឹងប្រែង ធ្វើការងាររបស់ខ្លួន យ៉ាងសកម្មទៅវិញដើម្បីផ្គើនអ្នកដែលច្រណែនឈ្នានីស រូបលោក ។
បន្ទាប់ពីជោគជ័យ ក្នុងអាជីពតារា កំប្លែង លោកបានវិវឌ្ឈន៍ខ្លួនក្លាយជា គណៈកម្មាធិការ ដ៏មានប្រជាប្រិយភាព ក្នុងកម្មវិធី ពេញចិត្តអត់? ដែលកម្មវិធីនេះ ទើបតែបញ្ចប់វគ្គ១ និងបន្តវគ្គ២ ឆាប់ៗនេះទៀតផង ។ រួចក៏មានវត្តមានជាហូរហែ គ្រប់កម្មវិធីនានា គ្រប់ស្ថានីយទូរទស្សន៍ ។ មិនបញ្ឈប់ត្រឹមនេះ រ៉ូលីន ក៏បាន វិវឌ្ឈន៍ខ្លួន ជាតារាភាពយន្តបន្ថែមទៀត ដែលលោកហាក់ទទួលជោគជ័យយ៉ាងខ្លាំងក្លា គួរឲ្យកោតសរសើ ។
ខណៈដែលភាពយន្តថ្មីៗល្បីសុទ្ធ តែមានវត្តមាន រ៉ូលីន ទាំងអស់ ជាក់ស្ដែងដូចជា រឿងកុមារី២៥វគ្គ២ និង រឿងខ្លាចអី ..សើចតើ របស់ផលិតកម្ម RGB ដែលចំណាយអស់ជាង៥ម៉ឺនដុល្លារ ក្នុងការថត នៅក្នុងថ្ងៃសម្ពោធខែ្សភាពយន្តរបស់ផលិតកម្មនេះ រ៉ូលីន បានទាក់ទាញ អ្នកទស្សនាឲ្យ ចាប់អារម្មណ៍ យ៉ាងច្រើន ពិសេសលោកបានសម្ញ៉ែង ស្បែកជើងចោតកម្ពស់ ២៥សង់ទីម៉ែត្រ ដែលស្ទើរតែក្លាយជា តារាបរទេសទៅហើយ។
ពិសេស ការស្លៀកបែបស្ទីលតារាបរទេស គួរឲ្យចាប់អារម្មណ៍ ។ ស្រាប់តែ រ៉ូលីន ត្រូវអាម៉ាស់មុខមិនតិចទេ នៅពេលស្បែកជើង របស់លោក ត្រូវបាក់កែង កណ្ដាលឆាក ពេលលោកកំពុងតែសម្ដែង ។ តែលោកហាក់មិនអើពើ ជាមួយស្បែកជើងនោះទេ លោកបែរជាសុខចិត្តបន្ត កាសម្ដែងដោយមិនខ្វល់ រឿងស្បែកជើង រួចលោកដោះស្បែកជើង ចោលតែម្ដង ។
តារាសម្ដែងពហុសមត្ថព រ៉ូលីន បានប្រាប់ LookingTODAY ថា លោកបច្ចុប្បន្ននេះ កំពុងតែមមាញឹក យ៉ាងខ្លាំងក្នុងអាជីព ពិសេសត្រូវរកនឹករឿង កំប្លែងថ្មីៗ ដើម្បីបម្រើអារម្មណ៍ ដែលតែងតែគាំទ្រលោក ។ សម្រាប់ការសម្ដែង ក្នុងខ្សែភាពយន្តរឿងខ្លាចអី..សើចតើ របស់ផលិតកម្ម RGB ហាក់ពិបាក និងហត់បន្តិច ព្រោះត្រូវសម្រិតសម្រាំងខ្លាំង ដោយប្លង់ខ្លះត្រូវ ប្រឈមគ្រោះថ្នាក់ តែលោកថាមិនអីទេ.. ព្រោះដើម្បីភាពយន្តនេះ ចេញមកបានល្អ ។
បន្ទាប់ពីបាក់កែងស្បែកជើង ធ្វើឲ្យ រ៉ូលីន ខ្មាស់គេមិនស្ទើរហើយនោះ លោកបានកែប្រែ ស្ថានភាពយ៉ាងល្អ ប្រសើរ ព្រោះជាតារាកំប្លែងស្រាប់ ដូចនេះ មិនមានអីពិបាកទេ ។ កម្មវិធីមិនទាន់ចប់ស្រួលបួលផង លោក វីជេ តាប៊ុយ ក៏ដឹកដៃ រ៉ូលីនចេញ ព្រោះប្រញាប់ក្នុងការ ថតកម្មផ្សេងទៀត ៕








ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល