អ្នកគ្រូជិវវិទ្យា ពន្យល់សិស្សពីភាពខុសគ្នា រវាងមនុស្ស និងសត្វ អ្នកគ្រូ៖ មនុស្សមានសុភាវគតិ សត្វអត់មានសុភាវគតិទេ ....។ ច្រូចជាសិស្សខិល វាក៏សួរទៅកាន់អ្នកគ្រូ ច្រូច៖ ចុះមាន់ និងមនុស្សខុសគ្នាត្រង់ណា? អ្នកគ្រូ៖ (អល់ឯករកគិតពុំទាន់ ក៏សួរទៅសិស្សវិញ ) មើល! ប្អូនណាដឹង តែមាន់ និងមនុស្សខុសគ្នាត្រង់ណា ?
ដានី៖ មនុស្សកើតឆ្នាំមាន់ តែមាន់អត់កើតឆ្នាំមនុស្សទេ ។ ភក្រ័៖ មនុស្សក្អកមាន់ តែមាន់អត់ក្អកមនុស្សទេ ។ រិទ្ឋិ៖ មនុស្សខ្វាក់មាន់ តែមាន់ អត់ខ្វាក់មនុស្ស ។ ចុងក្រោយច្រូច សូមលើកដៃឆ្លើយបន្ថែមជំរាបប្រសាសន៏អ្នកគ្រូ៖ មនុស្សហុតពងមាន់ តែមាន់អត់ហុតពងមនុស្សទេ!នៅពេលនោះ សិស្សនៅក្នុងថ្នាក់សើចគិល អ្នកគ្រូ៖!!!
ដោយ៖ វណ្ណៈប្រភព៖ khmerjoke