កាលពីពេលថ្មីៗនេះ សមាជិកជាច្រើនរបស់ក្រុមសកម្មជនសិទ្ធិស្ដ្រី Femen ទើបបានធ្វើបាតុកម្មមួយ នៅ Lavoir Moderne Parisen ក្រុង បារីស ប្រទេសបារាំង ដើម្បីទាមទារអោយមានភាពស្មើគ្នារវាងភេទទាំងពីរ។
width=442
ក្រុមស្ដ្រីទាំងនេះ បានដោះអាវ និងនាំគ្នាដង្ហែរក្បួនបាតុកម្មនៅតាមដងផ្លូវក្នុងក្រុង និងបានស្រែកជ័យឃោសន៍ធំៗ ដូចជា I'm free ឬ Go out ជាដើម។
width=446
ក្នុងព្រឹតិ្ដការណ៍បាតុកម្មនេះ គេឃើញមានក្រុមនគរបាលជាច្រើន មានវត្តមាននៅជុំវិញដើម្បីធ្វើការបង្រាប។ ទន្ទឹមនឹងនេះ​ សកម្មភាពរបស់ក្រុមបាតុករ បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកកាសែត និងអ្នកប្រមាញ់រូបថត៕
ដោយ ​៖ សូរីយ៉ាប្រភព ៖ k14