Elife S5.1 បានបំបែកឯតទគ្គកម្មរបស់ “សិស្សច្បង” គឺ Elife S5.5 ដើម្បី “គ្រងរាជ” ជាស្មាតហ្វូនដែលមានរាងស្ដើងបំផុត ក្នុងពិភពលោក ដោយមានកម្រាស់ត្រឹមតែ 5.15mm ។

/

បើទោះជា Elife S5.1 មានរាងស្ដើងបំផុតក្នុងលោក ប៉ុន្ដែ វាមិនមែនជាស្មាតហ្វូនសំខាន់បំផុតរបស់ក្រុមហ៊ុនចិន Gionee នោះទេ នាបច្ចុប្បន្ននេះ ម្យ៉ាងទៀត Elife S5.1 ស្ដើងជាងElife S5.5 ត្រឹមតែ  0.35mm ប៉ុណ្ណោះ ប៉ុន្ដែ ដូចទៅនឹង រាមច្បងរបស់ខ្លួន Elife S5.1 ក៏ប្រើប្រាស់គែមធ្វើអំពីលោហធាតុ។

/

ប្រសិនគេយកមកប្រៀបធៀប គេឃើញថា កម្រាស់របស់ Elife S5.1 គឺប្រហាក់ប្រហែលនឹងខ្មៅដៃតូចមួយ ដោយវាមានទំហំ 139.8mm × 67.4mm × 5.15mm ។ រចនារបស់ម៉ាស៊ីននេះ មានភាពស្រស់ស្អាត ហើយគែមរបស់វា ភ្លឺរលោង  ចំណែកជ្រុងក៏មានភាពស្មើគ្នា  ធ្វើឱ្យយើងនឹកឃើញដល់ Galaxy Alpha ដែលទើបតែបង្ហាញខ្លួន កាលពីពេលថ្មីៗនេះ។

/

ជាមួយនឹងកំណែពណ៌ផ្កាឈូក Elife S5.1 ប្រាកដជាធ្វើឱ្យបណ្ដាអតិថិជន ជានារីភេទ ជាក់ចិត្ត ចាប់អារម្មណ៍ និងប្រាថ្នាចង់បាន ជាក់ជាមិនខាន។

/

Elife S5.1 បំពាក់អេក្រង់ 4.8 inch AMOLED រីសូលូសឹន 720p, ប្រូសេសឺរ Snapdragon 400  4-core Cortex-A7 កម្រិត 1.2GHz, កាត់ក្រាហ្វិក Adreno 305 , RAM 1GB ។ កាមេរ៉ាក្រោយរបស់វា 8MP, អង្គចងចាំក្នុងម៉ាស៊ីននេះ គឺ 16GB មានប្រព័ន្ធ LTE និងប្រើថ្ម ដែលមានថាមពល 2.100mAh ។

/

ស្មាតហ្វូន Elife S5.1 នេះ នឹងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិ Android 4.3 ជាមួយនឹងអ៊ីនធឺរហ្វេស Amigo 2.0 របស់ក្រុមហ៊ុន Gionee នេះផ្ទាល់។

/

/

/

បច្ចុប្បន្ន តម្លៃរបស់ស្មាតហ្វូន Elife S5.1 មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្ដែ តាមការសន្និដ្ឋាន Elife S5.1 ប្រាកដជាត្រូវបានលក់ក្នុងតម្លៃមធ្យម៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ NDTV/Phonearena