ក្មេងស្រីដែលអ្នកបានឃើញនៅក្នុងរូបខាងលើនេះគឺនាងមានអាយុ ៥ ឆ្នាំឈ្មោះថា Aelita Andreមើលទៅនាងនៅក្មេងមិនទាន់នឹងចូលបឋមសិក្សាផងតែលោកអ្នកដឹងទេថាក្មេងស្រីជនជាតិAustralia ម្នាក់នេះមានសមត្ថភាពប៉ុណ្ណា? នាងជាក្មេងម្នាក់ដែលចូលចិត្តគូររូបមិនថាបែបណានោះទេវាបានក្លាយជាល្បែងមួយរបស់នាងទៅហើយ ជាពិសេសគឺការលេងជាមួយនឹងថ្នាំគូររូប។ តែមិននឹកស្មានដល់សោះថាគំនូររបស់នាងអាចលក់បានដល់ទៅតម្លៃ ១ សែនផោន ហើយត្រូវបានគេយកស្នាដៃនេះទៅដាក់តាំងក្នុងពិពណ៌គំនូរអន្តរជាតិបាន ២ ដងទៀតផង។
ជាធម្មតាដែលក្មេងតែងតែចូលចិត្តលេង តែការលេងរបស់ Andre បានក្លាយជាសិល្បះមួយដែលមានមនុស្សកោតសរសើរ ហើយអាចរកប្រាក់បានយ៉ាងច្រើន។
ដោយ៖ វឌ្ឍនាប្រភពពី៖ dailymail