ខោស្បែកសត្វ ភាគច្រើនគឺធ្វើចេញពីស្បែកគោ ដែលគេបាននាំចេញពីអាស៊ីទៅស្បែកទាំងនោះត្រូវបានគេយកទៅធ្វើជាស្រោមពូករថយន្ត ហើយវាទទួលបានប្រជាប្រិយភាពគ្រាន់បើរហូតដល់មានសម្លៀកបំពាក់ដែលធ្វើពីស្បែកសត្វទៀតផង។ស្បែកទាំងនោះត្រូវបានគេយកទៅពាស លើក្រណាត់ស្ដើងដើម្បីកាត់ចេញជាខោ ឬអាវ។ តែក្នុងនោះក៏មានគុណសម្បត្តិ និងគុណវិបត្តិផងដែរ។ ខាងក្រោមនេះគឺជាមូលហេតុ 0 យ៉ាងដែលមិនគួរអោយស្លៀកខោស្បែក។
១. អាចនាំអោយ អាឡែកហ្ស៊ី និងធ្វើអោយស្បែកស្លេក
វាគឺជាបញ្ហាចំបងព្រោះមានមនុស្សជាច្រើនដែលមានបញ្ហានេះ ជាពិសេសគឺបញ្ហា អាឡែកហ្ស៊ីរមាស់ និងចេញក្រហមអុតៗជាដើម មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើអោយស្បែករបស់អ្នកស្លេកស្លាំងទៀតផង។២. វាធ្វើអោយគូថរបស់អ្នកស្លៀក បែកញើសខ្លាំង
វាជាបញ្ហាមួយផងដែរព្រោះខោ ប្រភេទបែបនេះគឺគ្មានកន្លែងដើម្បីខ្យល់ចេញចូលនោះទេនេះគឺជាហេតុចំបងដែលធ្វើអោយគូថរបស់អ្នក ក៏ដូចជាកន្លែងដទៃបែកញើសខ្លាំង។៣. ស្លៀកបានទាល់តែរឹប
វាមើលទៅគឺមិនសមនោះទេចំពោះការស្លៀកខោស្បែកដែលរលុងនោះ និយាយអោយចំទៅខោបែបនេះគឺទាល់តែរឹបទើបស្អាត ដូចនេះវាពិបាកក្នុងការស្លៀកពាក់។
ដោយ៖ ផានិតប្រភពពី៖ buzzfeed