មិនគួរអោយជឿ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ ដោយទំព័រសារព័ត៌មានបរទេស ស្កាយ បានគូសបញ្ជាក់អោយដឹងថា​នៅឯរដ្ឋ Chicago ឯណោះវិញ គេប្រទះឃើញមាន  រណ្តៅស្រុតមួយរំពេច ខណៈពេលដែលបានលេបត្របាក់រថយន្ត ៣ គ្រឿង សំណាងល្អគ្មានអ្នកស្លាប់បាត់បង់ជីវិត ពោលគឺ គ្រាន់តែអ្នកបើកបររថយន្តម្នាក់ទទួលរងរបួសធ្ងន់តែប៉ុណ្ណោះ។

width=446

លើសពីនេះបើតាមប្រភពសារព័ត៌មានដដែល​ ក៏បានដកស្រង់សម្តីមន្រ្តីផ្លូវការមកពីនាយកដ្ឋាននគរបាលជាតិ លោក Mike Sullivan ថា  ករណីខាងលើនេះ  បានកើតឡើងនៅឯភាគខាងត្បូងរដ្ឋ Chicago ជិតបឹង  Michigan  ដែលបានបណ្តាលអោយម្ចាស់រថយន្តមួយរូបរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Northwestern Memorial Hospital ដើម្បីធ្វើការសង្គ្រោះបន្ទាន់ តែមិនគំរាមគំហែងដល់អាយុជីវិតនោះទេ។

គួររំឭកផងដែរថា មូលហេតុដែលបានបណ្តាលអោយកើតមានឡើងនូវការបាត់ស្រុតរណ្តៅបែបនេះ   ក៏ព្រោះមកពីការហូរច្រោះដី  បន្ទាប់ពីរដ្ឋមួយនេះ  ត្រូវបានវាយប្រហារដោយព្យុះភ្លៀងកាលពីពេលកន្លងទៅ  ដែលបានបណ្តាលអោយផ្លូវជាច្រើនត្រូវបានខូចខាត  និងសាលារៀនមួយចំនួនក៏ត្រូវបានបិទទ្វារផងដែរ៕

ដោយ ៖​ រិទ្ធីប្រភព ៖ ស្កាយ