បើតាមប្រភពសារព័ត៌មានបានចេញផ្សាយ អោយដឹងថា កាលពីម្សិលមិញនេះ មានកម្មវិធីប្រគល់ពានរង្វាន់ជូនតារាចម្រៀង ក៏ដូចជា តារាសម្តែងល្បីៗមួយចំនួនប្រចាំស្ថាន៏យ៍ទូរទស្សន៍ TVB ដែលកម្មវិធីប្រគល់ពានរង្វាន់នោះ មានឈ្មោះថា StarHub TVB Awards 2012 ។
គួរបញ្ជាក់ផងដែរថា តារាចម្រៀង ក៏ដូចជាតារាសម្តែងប្រចាំស្ថានីយ៍ទូរទស្សន៍នាទីក្រុងហុងកុងក៏បានធ្វើដំណើរតាមជើងយន្តហោះ ឆ្ពោះទៅកាន់សិង្ហបុរី ក៏ដោយសារតែកម្មវិធីប្រគល់ពានរង្ងាន់មួយនេះ ធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី។

លើសពីនេះទៅទៀត បើតាមរបាយការណ៍បានអោយដឹងថា តារាសម្តែងប្រុសគឺលោក Kevin Cheng ក៏ដូចជា តារាសម្តែងស្រី គឺនាង Myolie Wu បានទទួលពានរង្វាន់ច្រើនជាងគេនៅក្នុងកម្មវិធីនារាត្រីនោះ ដែលពួកគេបានជាប់ចំណាត់ថ្នាក់ ‘My Favorite Actor and Actress’ ដោយពួកគេទទួលបានពានរង្វាន់ទាំងអស់ដល់ទៅ 12 ពានរង្វាន់។

គួររំឮកផងដែរថា បើយោងតាមប្រភពសារព័ត៌មានដដែលនេះ ក៏បានចេញផ្សាយនូវតារាងរាយនាមអ្នកដែលបានជាប់ចំណាត់ថ្នាក់ My Favorit TVB Actor / Actress ផងដែរ ។ ដូច្នេះ សូមធ្វើការតាមដានទស្សនា នូវតារាងនាម ដែលមាននៅខាងក្រោមនេះ បន្តិចទៅ ៕
My Favorite TVB Actor
- Moses Chan - Kevin Cheng - Wayne Lai - Ron Ng - Bosco Wong - Raymond Wong - Raymond Lam - Ruco Chan - Kenneth Ma - Michael Tse
My Favorite TVB Actress
- Kate Tsui - Charmaine Sheh - Myolie Wu - Tavia Yeung - Aimee Chan - Liza Wang - Linda Chung - Sharon Chan - Fala Chen - Niki Chow
ដោយ ៖ ពិសីប្រភព ៖asiancrunch