/មានមនុស្សតិចណាស់ដែលគេដឹងថាអារម្មណ៍នៅពេលដែលសប្បាយរីករាយបំផុតវាយ៉ាងណា!ជាពិសេសគឺការឈ្នះរង្វាន់ពីឆ្នោតដល់ទៅ ២ ដងក្នុងមួយថ្ងៃ! Fike នារីម្នាក់ដែលរស់នៅរដ្ឋ Virginiaមានសំណាងទទួលបានប្រាក់រង្វាន់ ១ លានដុល្លា ២ ដងក្នុងមួយថ្ងៃពីឆ្នោតជាតិកាលពីដើមខែមកនេះបានប្រាប់ប៉ុស្តិទូរទស្សន៍ ABC ថានាងស្ទើរតែគាំងបេះដូងនៅពេលដែលនាងបានដឹងថានាងបានឈ្នះឆ្នោត ១ លានដុល្លា ២ សន្លឹក។ នាង Fike បានទិញឆ្នោត ២ សន្លឹកពីបញ្ជរលក់ឆ្នោតហើយនាងបានទិញលេខដែលត្រូវនឹងថ្ងៃខែឆ្នាំដែលឪពុកម្ដាយរបស់នាងបានរៀបការនាងបានប្រាប់ថា ខ្ញុំគ្រាន់តែចូលចិត្តលេងវាហើយទិញជាមួយលុយសល់របស់ខ្ញុំតែប៉ុន្នោះ មិនមានសង្ឃឹមថាឈ្នះនោះទេ។

ដោយ៖ វឌ្ឍនាប្រភពពី៖ inquisitr