បើគិតៗទៅយើងធ្លាប់ឃើញអ្នកជំនាញដែលគេលេងជាមួយនឹងពស់វែកមានពិសដ៏សែនសាហាវមួយឬពីរក្បាលនៅលើឆាកសម្ដែងដែលអ្នកមួយចំនួនក៏ធ្លាប់បានទៅមើលផ្ទាល់ភាគច្រើនមាននៅប្រទេសថៃ ហើយមួយចំនួនក៏បានឃើញតាម Internet។ លោកអ្នកប្រហែលជាស្ញើចសរសើរភាពប៉ិនប្រសប់និងភាពក្លាហានណាស់ហើយមើលទៅ។/តែសម្រាប់បុរសជនជាតិថៃម្នាក់ខាងក្រោមនេះវិញគឺមិនមែនដូចអ្វីដែលលោកអ្នកធ្លាប់បានឃើញនោះទេ។ វីដេអូរបស់គាត់នេះត្រូវបានអ្នកទេសចរណ៍ជនជាតិរូស្ស៉ីថតហើយបង្ហោះក្នុង Internetជាសកម្មភាពររបស់បុរសម្នាក់កំពុងតែនៅក្នុងអាង ពស់វែកដំបូក ដែលគេចិញ្ចឹមទុកឆាក្ដៅក្នុងហាងមួយនៅប្រទេសថៃ។ សកម្មភាពនោះគឺបុរសម្នាក់នោះបានចូលទៅបោសសម្អាត លាមកពស់ដែលជាការងារប្រចាំថ្ងៃរបស់គាត់ ហើយចំពោះសត្វអសេរពិសទាំងនេះគាត់ទុកវាដូចជាកូនបង្កើតទៅហើយដោយបានចូលទៅក្នុងអាងពស់វែក ហើយចាប់គ្រវែងពស់ ព្រួសប្រាវតាមចិត្តចង់ដោយមិនមានការ ញញឹតនឹងគ្រោះថ្នាក់ឡើយ ចុះលោកអ្នកវិញ? ហ៊ានចុះទៅលេងក្នុងអាងពស់វែកដំបូកនេះទេ? ខាងក្រោមនេះយើង មានវីដេអូចំនួន ២ ជូនលោកអ្នកទស្សនាហើយប្រៀបធៀបមើល ថាតើមួយណា ញ៉ាក់សាច់ជាងមួយណា។

ការសម្ដែងថើបបែបអ៊ឺរ៉ុបជាមួយពស់វែករនាមនៅថៃ

តែបុរសម្នាក់នេះវិញគឹចាប់គ្រវាត់ពស់វែកដំបូកដូចជាបោះសំរាម

ដោយ៖ វឌ្ឍនាប្រភពពី៖​ Vyperlook