ទស្សនិកជន ច្បាស់ជាបានស្គាល់និងដឹងហើយថា រឿងបែបស៊ើបអង្កេតបាញ់ប្រហារ របស់James Bond 007 តែងតែមាន ប្រើប្រាស់សំភារះ អាវុធទំនើបៗដូចជា ឡានបើកក្នុងទឹក និងកាំភ្លើងយន្តជាដើម ។ ជាក់ស្តែងនៅក្នុងរឿង James Bond : Spy Who Loved Me មានឡានមួយគ្រឿងរបស់ James Bond មានឈ្មោះថា Lotus Espirit ដែលជាឡានពិសេស អាចជិះនៅក្រោមទឹកបាន ដូចកាប៉ាល់មុជទឹករបស់ កងទ័ពអាមេរិច ។
ថ្មីៗនេះឡាន Lotus Espirit ត្រូវបានបុរសជំនួញជនជាតិអាមេរិចម្នាក់ ដាក់ដេញថ្លៃលក់ បន្ទាប់ពីដឹងថា ឡាននេះជាឡានម៉ូតនៅក្នុងរឿង James Bond ។ ការដេញថ្លៃក៏បានចាប់ផ្តើម ហើយពេលនេះតំលៃវាត្រូវបានគេដេញពី 65 ម៉ឺនផោន ដល់ ៩៥ ម៉ឺនផោនហើយ ។ ឡាននេះត្រូវគេដាក់តាំងនៅឯខ្លាំងដេញថ្លៃនៅ Battersea ភាគខាងត្បូងទីក្រុង London ។
ឡាននេះត្រូវបានគេដឹងថា រចនាម៉ូតឡើងក្នុងឆ្នាំ ១៩៧៧ ដើម្បីថតរឿង ។ បន្ទាប់មកក៏ត្រូវបានបុរសអ្នកជំនួញអាមេរិចម្នាក់ ទិញយកក្នុងតំលៃប្រមាណ ១០០ ដុល្លារប៉ុណ្ណោះក្នុងឆ្នាំ ១៩៨៩ ។ជាច្រើនឆ្នាំមកហើយ លោកមិនដែលដឹងថា ឡាននេះជាឡានរបស់ James Bond ឡើយ រហូតទាល់តែក្មេងប្រុសអ្នកជិតខាងរបស់លោកម្នាក់ បានឃើញឡាននេះ ក្នុងហ្ការ៉ាស់ឡានរបស់គាត់ហើយក៏បានប្រាប់ថា ឡាននេះជាឡានរបស់ James Bond ទើបគាត់យកមកដាក់ ដេញថ្លៃ ៕
ដោយ ៖ លីលីប្រភព ៖ mirror