ស្ទើរតែមិនគួរអោយជឿ  ៖  បើយោងតាមទីភ្នាក់ងារសារព័ត៌មាន បរទេស huffingtonpostដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី ១៣ កន្លងទៅនេះអោយដឹងថា គូស្នេហ៍មួយគូត្រូវបានរកអោយឃើញថា ពិតជាចម្លែកហួស  ខណៈពេលដែលពួកគេមានទម្លាប់ ផឹកឈាមគ្នាទៅវិញទៅមកជារៀងរាល់សប្តាហ៍។

គួរបញ្ជាក់ផងដែរថា   គូស្នេហ៍ដ៏ចម្លែកមួយគូនេះ  មានឈ្មោះថា​  Benninghoff វ័យ ២០ ឆ្នាំនិង Draven វ័យ  ៣៨  ឆ្នាំ ។  ពួកគេទាំងពីរនាក់  បានចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នាកាលពីខែកុម្ភៈនាដើមឆ្នាំនេះមកម្ល៉េះ បន្ទាប់ពីបានស្គាល់គ្នាតាមរយៈគេហទំព័រ dating (da-ting website) ។

width=442

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល   ក៏បានដកស្រង់សម្តី គូស្នេហ៍មួយគូនេះផងដែរថា  ពួកគេពិតជាមានចំណូលចិត្តដូចគ្នាណាស់  ក្នុងការផ្តោះប្តូរផឹកឈាមគ្នាទៅវិញទៅមកនេះហើយពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា  ចំណូលចិត្តក្នុងការធ្វើបែបនេះ  ពិតជាបានធ្វើអោយពួកគេមានអារម្មណ៍មួយថា    ពិតជាស្និទ្ធិស្នាលគ្នាខ្លាំងណាស់  ពោលគឺ   សិទ្ធិស្នាលជាងការបើកសង្រ្គាមសឹករួមគ្នាទៅទៀត (រួមដំណេក)។

ជាមួយនឹងទម្លាប់    ដ៏ចម្លែកនេះ​ហើយ  គូស្នេហ៍មួយគូ  ដែលត្រូវបានគេទទួលស្គាល់ថាជាខ្មោចឆៅ មនុស្សពិត បានមានគម្រោងរៀបការជាមួយគ្នា  នៅក្នុងថ្ងៃនៃកម្មវិធីបុណ្យ Hallo-ween  ។ ខាងក្រោមនេះជាវីដេអូ  ជ្រាបកាន់តែច្បាស់  តាមដានទស្សនាទាំងអស់គ្នាណា ៖

ដោយ ៖ ពិសីប្រភព ៖ huffingtonpost