ក្នុង​ម៉ោង​ហាត់​តែងសេចក្តី អ្នកគ្រូ​ប្រាប់​សិស្ស​អោយ​សរសេរ​ពី​កម្រង​រៀងៗ​ខ្លួន ក្រោម​ប្រធានបទ​តើ​ត្រូវធ្វើ​អ្វី​  នៅ​ពេល​មាន​ប្រាក់​មួយ​លាន​ដុល្លា?។ សិស្ស​ក្នុង​ថ្នាក់  អោន​សរសេរ​គ្រប់ៗ​គ្នា វៀរលែងតែ​សិស្ស​ឈ្មោះសុខ អត់​សរសេរ​អ្វី​ទាំងអស់មិនតែប៉ុណ្ណោះថែម​ទាំង​កេះកៀវ​ប្រឡែង​រំខាន​គេ​ទៀត ។​

/

មួយ​ម៉ោង​កន្លង​ផុត   អ្នកគ្រូ​ដើរ​ប្រមូល   អត្ថបទ​តែងសេចក្តី​របស់​សិស្ស។  ពេល​នោះ​ សុខ​ហុច​ក្រដាសស​មួយ​សន្លឹកជូន​អ្នកគ្រូ​ជាមួយ​កាយវិការ​ធម្មតាដូច​ជា​អត់​មានរឿង​អី កើតឡើង​សោះ។ អ្នកគ្រូ​សម្តែង​អាកា​រៈ​មិន​សប្បាយចិត្ត បើកភ្នែក​ធំៗ​សួរ៖ អ្នកគ្រូ៖ នែ! បាន​សេចក្តី​ថា​ម៉េច​ហ្នឹង​សុខ។ គេឯង​ទៀត​ម្នាក់ៗសរសេរ​យ៉ាងតិច​១​ទំព័រខ្លះ​រហូត​ដល់ ២​ទៅ​៣​ទំព័រ ចុះ​ប្អូន​ឯង​ម៉េច​អត់​មាន​សរសេរ​មួយ​អក្សរ​ណា​អ៊ីចឹង? សុខ៖ ខ្ញុំ​អត់​មាន​គម្រោង​ផង តើ​អោយ​ខ្ញុំ​សរសេរ​ពី​អី​ទៅ? បើ​ខ្ញុំ​មាន​មួយ​លាន​ដុល្លា​រមែន ខ្ញុំ​ដេកស៊ី​ទាល់តែ​អស់ , ចាំ​ដល់​អស់​លុយ​សិន​សឹម​គិត​ទៀត ៕

ដោយ៖ វណ្ណៈប្រភព៖ khmerjoke