ក្រូអាត បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនទៅលើអៀរឡង់ ដើម្បីជាសារគំរាមមួយផ្ញើទៅក្រុមខ្លាំងពីររួមពូល C គឺ អេស្បាញ និងអ៊ីតាលី។
ចូលប្រកួតប្រកបដោយភាពជឿជាក់ ក្រូអាតបានរកបានគ្រាប់បាល់នាំមុខយ៉ាងឆាប់រហ័សនៅនាទីទី 3 ដោយកីឡាករ Mandzukic។ ភាពរីករាយរបស់ក្រូអាតបានបញ្ចប់ទៅវិញ ក្រោយពេលអៀរឡង់រកគ្រាប់បាល់បានស្មើវិញនៅនាទីទី19 ដោយកីឡាករ Ledger។ ប៉ុន្តែក្រូអាតគឺជាក្រុមដែលលេងបានល្អជាងដោយគ្រប់គ្រងបាល់បានច្រើនជាងក្រុមអៀរឡង់។ ការគ្រប់គ្រងបាល់បានច្រើននេះហើយ ដែលធ្វើឲ្យក្រូអាតមានឱកាសរកគ្រាប់បាល់ទីពីររបស់ខ្លួនបានសំរេចនៅនាទីទី 43 ដោយកីឡាករ Jelavic។

ក្រូអាតឈរលើកំពូលតារាងជាបណ្តោះអាសន្ន
ចូលដល់តង់ទីពីរ ក្រូអាតនៅតែបន្តដាក់សំពាធយ៉ាងខ្លាំងទៅលើអៀរឡង់ ដោយរកបានគ្រាប់ទីបី នៅនាទី 48 ដោយកីឡាករ Mandzukic ដដែល។ នៅសល់ប៉ុន្មាននាទីចុងក្រោយនៃការប្រកួត បើទោះអៀរឡង់ខិតខំក្នុងការស្វែងរកគ្រាប់បាល់បន្ថែមយ៉ាងណាក៏ដោយ ក៏ពុំមានលទ្ធផលឡើយ។
ចប់ការប្រកួត ក្រូអាតយកឈ្នះអៀរឡង់ 3-1 ដោយទទួលបាន 3 ពិន្ទុឈរលើកំពូលតារាង រីឯអៀរឡង់ទទួលបាន 0 ពិន្ទុឈរនៅបាតតារាង៕
Video Highlight Goals អៀឡង់ និង ក្រូអាត
លទ្ធផល៖ អៀរឡង់-ក្រូអាត (1-3)រកបានគ្រាប់បាល់៖ អៀរឡង់ៈ Ledge (19), ក្រូអាតៈ Mandzukic (3, 48), Jelavic (43)កីឡាករចូលប្រកួត៖

ដោយ៖ ណាណូប្រភព៖ 24h