បារាំង៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅឯចំកណ្ដាលទីក្រុងបារីស ឯណ្ណោះវិញ គឺមានមនុស្សរាប់ពាន់នាក់ បានរត់ប្រសេចប្រសាច ជាន់ជើងគ្នា បន្ទាប់ពីក្រុមប៉ូលីស បានប្រើកម្លាំងបង្រាបការបាតុកម្មរបស់ពួកគេ។

ក្រៅអំពីមនុស្សទូទៅធម្មតា គេក៏ឃើញមានសិស្ស និស្សិតរាប់ពាន់នាក់ ចូលរួមក្នុងការធ្វើមហាបាតុកម្មដ៏ធំនោះផងដែរ ពោលគឺការតវ៉ា អោយរដ្ឋសភា ចេញសេចក្ដីព្រាងច្បាប់មួយ ស្ដីអំពីការ ស្រឡាញ់ និងការរៀបការភេទដូចគ្នា- បុរស- បុរស និងស្រី្ដ -ស្រ្ដី។


គួររំលឹកផងដែរថា ប្រទេសបារាំងជាប្រទេសមួយ ដែលកម្រមានការធ្វើបាតុកម្ម ឬប្រឆាំងជំទាស់នឹងរឿងអ្វីណាស់ តែពេលនេះ គឺមានការតវ៉ាដ៏ធំបំផុត ក្នុងប្រវត្ដិសាស្រ្ដរបស់ខ្លួន។តើមេដឹកនាំបារាំង នឹងធ្វើបែបណានោះ យើងរងចាំមើលទាំងអស់គ្នា ៕
ដោយ៖ នារីប្រភព៖ dailymail