ភ្នំពេញៈ សុគន្ធ នីសា ក្នុងមួយរយៈពេលនេះ គេសង្កេតឃើញ នាងហាក់មានសន្ទុះខ្លាំង ក្នុងវិស័យសិល្បៈ។ មិនតែប៉ុណ្ណោះតារារូបនេះ ក៏ជាថៅកែស្រីវ័យក្មេង គ្រប់គ្រងហាង៣ ក្នុងពេលតែ១ ម្នាក់ឯងថែមទៀតផង ។ កាលពីពេលថ្មីៗនេះ នាងក៏ទើបតែសម្ងំ ប្រារព្ធខួប១ឆ្នាំ ឲ្យហាងរបស់នាង ដែលមានឈ្មោះថា សាច់អាំង៨មិនា ។តារាចម្រៀង ដែលមានទម្រង់ មុខស្រទន់ស្រស់ កញ្ញា សុគន្ធ នីសា ថ្មីៗនេះ នាងបានសម្ញែងរូបថត រៀបចំកម្មវិធីខួបកំណើត ឲ្យហាងរបស់នាង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣ ម្សិលមិញ ដោយស្ងប់ស្ងាត់ គ្មានវត្តមានអ្នកសិល្បៈ ចូលរួម និងធ្វើជាលក្ខណៈធំដុំច្រើនទេ ពោលគឺនាងគ្រាន់តែរៀបចំ បែបលក្ខណៈ សាមញ្ញៗជួបជុំ ជាមួយអតិថិជន និងមានការផ្តល់ ជូនកាដូ លើក ទឹកចិត្ត ទៅដល់អតិថិជន ដែលធ្លាប់គាំទ្រ និងឧស្សាហ៍មកញុំា នៅក្នុងហាងរបស់នាង ថែមទៀតផង។
កាលពី កញ្ញា សុគន្ធ នីសា រំលេចរូបថតបង្ហាញពី កម្មវីធីខួបគម្រប់១ឆ្នាំ សម្រាប់មុខរបរថ្មីរបស់នាងនេះ ដែលបានធ្វើឲ្យ ទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល មិនតិចទេ ដោយសារតែកន្លងមក នាងមិនដែលបង្ហាញ ឬប្រកាសជាសាធារណៈថា នាងមានបើកហាងរកស៊ីអ្វីនោះទេ។ ផ្ទុយទៅវិញព័ត៌មាននេះ ទើបតែលេចឮកាលពីពេលថ្មីៗ ក្រោយនាងត្រឡប់ ពីសម្តែង នៅក្រៅប្រ-ទេស វិញ។ នាងបានក្លាយខ្លួនធ្វើជាថៅកែស្រី ហាង៣ ក្នុងពេលតែមួយ ហើយហាងលក់សាំងអាំង ដែលមានឈ្មោះ ថា សាច់អាំង៨មិនា នេះ បើគិតមកដល់ពេលនេះ គឺមានរយៈពេល១ឆ្នាំហើយ។
មូលហេតុដែលនាងសុខចិត្ត បង្ហើបពីមុខរបរ និងបង្ហោះរូបថតរៀបចំ ខួបនៅហាងនោះ គឺទំនងជានាងចង់ បង្ហាញជាសាធារណៈថា មុខរបររកស៊ី របស់នាង ទទួលបានជោគជ័យ ដល់កម្រិតណា ហើយប្រហែលជាអាច ពង្រីកសាខាបន្ថែម នៅក្នុងពេល ឆាប់ៗនេះផង ក៏មិនដឹង៕





ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល