តារាភាពយន្តហុងកុង នាង Bernice Liu កាលពីពេលថ្មីៗនេះដោយសារតែមុខរបស់នាងដូចជាផ្លាស់សណ្ឋានទើបបណ្ដាលអោយមានមនុស្សជាច្រើនយល់ថានាងបែបប្រហែលជាសំងំទៅវះកាត់កែសម្ផស្សហើយមើលទៅ។
តែជាការពិតតារាវ័យ ៣៣ ឆ្នាំរូបនេះបានបដិសេធទាំងស្រុងថានាងមិនបានធ្វើការរៈកាត់កែមុខមាត់អ្វីនោះទេ។ តារារូបនេះក៏កំពុងតែល្បីថានាងចង់អោយអតីតមិត្តប្រុសរបស់នាងគឺ MosesChan ដាក់នាងអោយធ្វើការក្នុង TVB វិញផងដែរ។ មុខដ៏ស្រកសាច់របស់នាងត្រូវបានគេឃើញក្រោយពេលដែលនាងបានបញ្ចប់ខ្សែភាពយន្តភាគថ្មីគឺរបស់ CTI ក្រោមចំណងជើងថា FantasyLove Song ហើយក្នុងពេលថ្មីៗនេះនាងកំពុងតែត្រូវបានទាក់ទងចេញទៅសម្ដែងនៅចិនដីគោកដើម្បីសម្ដែងរឿងថ្មី Clear Alpine។ជាមួយគ្នានេះតារារូបនេះក៏ទើបនឹងមកពីលំហែរកាយនៅទីក្រុង បាងកក ផងដែរ។ សរុបមកជាង៦ ខែមកនេះតារា ហុងកុង រូបនេះគឺរវល់មែនទែន ទាំងការងារ និងផ្ទាល់ខ្លួន ដែលបណ្ដាលអោយនាងធ្លាក់ខ្លួនស្គមបែបនេះ៕
ដោយ៖ ម៉ូកាប្រភពពី៖ jaynestars