អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញនាប៉ុន្មានថ្ងៃចុងក្រោយនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីជាម្តាយជនជាតិជប៉ុន បានរកអោយឃើញថា មានគំនិតច្នៃប្រឌិតមួយខ្ពស់ក្នុងការប្រើកាយវិការទារកគេង តុបតែងធ្វើជារូបសិល្បៈផ្សេងៗដ៏រស់រវើក

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ស្រ្តីជាម្តាយជនជាតិជប៉ុនរូបនោះមានឈ្មោះថា Mami Koide បានប្រើប្រាស់ពេលវេលាដែលកូនរបស់ខ្លួនកំពុងនិទ្រាលង់លក់ ដើម្បីធ្វើការងារសិល្បៈដ៏អស្ចារ្យមួយ ។ នោះគឺការយកសម្ភារប្រើប្រាស់ក្នុងផ្ទះមកតុបតែងលើពូក និងរាងកាយរបស់ទារកកំពុងគេង ដើម្បីរំលេចជាផ្ទាំងគំនូរដ៏ស្រស់ស្អាត។
គួរបញ្ជាក់ផងដែរថា កូនស្រីរបស់គាត់មានឈ្មោះ Nuno បានក្លាយជាតួឯកសំខាន់ ក្នុងការតុបតែងរបស់ម្តាយរូបនេះ ដោយបានប្រើប្រាស់វត្ថុសាមញ្ញនានាដូចជាសម្លៀកបំពាក់ ស្រោមជើង បន្លែនិងស្លាបព្រា ដើម្បីរំលេចជារូបរាងផ្កា រុក្ខជាតិ សត្វនានាអមជុំវិញកូនស្រីរបស់ខ្លួនដែលកំពុងគេងលង់លក់។
ទន្ទឹមនឹងការងារសិល្បៈក្រៅម៉ោងមួយនេះ ស្ត្រីជាម្ដាយបាននិយាយបញ្ជាក់ថា ៖ ខ្ញុំមិនដឹងថាប្រើប្រាស់កូនខ្ញុំជាតួអង្គក្នុងផ្ទាំងគំនូរ សិល្បៈនេះវាជារឿងល្អឬអត់នោះទេ។ កូនខ្ញុំកំពុងតែគេងលង់លក់ គេអាចត្រូវបានរំខានដោយសារតែខ្ញុំយកវត្ថុផ្សេងៗទៅដាក់ជុំវិញ គេក៏ថាបាន។ ជា្របកាន់តែច្បាស់តាមដានទស្សនារូបមួយចំនួននៅខាងក្រោមនេះបន្តិចទៅ ៖





ដោយ ៖ ពិសីប្រភព ៖ Asiaone