កាលពីប៉ុន្មានថ្ងៃមុននេះ គូស្នេហាមួយគូ នៅប្រទេសចិន បានចំណាយប្រាក់ ២០,០០០យ័នប្រហែល ៣,០០០ដុល្លារអាមេរិក ដើម្បីជួលឧទ្ធម្ភាគចក្រមួយគ្រឿង សម្រាប់ដង្ហែកូនក្រមុំក្នុងពិធីរៀបការរបស់ខ្លួន។
ពិធីរៀបការដ៏អស្ចរ្យខាងលើ ត្រូវបានប្រារព្ធឡើង កាលពីថ្ងៃទី ១៦មករា ឆ្នាំ ២០១៣ នៅខេត្រZhejiang ប្រទេសចិន។ គូស្នេហានេះ បានជួលឧទ្ធម្ភាគចក្រមួយគ្រឿងរបស់សណ្ឋាគារមួយនៅក្នុងតំបន់នៃខេត្រមួយនេះ។ ឧទ្ធម្ភាគចក្រនេះ មានកៅអីទាំងអស់ចំនួន ៥ មានប្រវែងបណ្ដោយ១២ម៉ែត្រ និងទទឹង ២,៦ម៉េត្រ។
ជាមួយនឹងតម្លៃជួលឡើងដល់ ៣,០០០ដុល្លារនេះ អ្នកជួលអាចបញ្ជាឱ្យហោះហើរបានក្នុងរយៈពេលមួយម៉ោង។




ដោយ ៖ សីហាប្រភព ៖ ZG