តារាចម្រៀងស្រីដ៏ល្បី សាច់សខ្ចី សំនៀងផ្អែម ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី ដែលពុំទាន់មាន តារាជើងថ្មីរូបណា អាចផ្តួលរលំបាននោះ ពេលនេះហាក់ដូចជាមាន ភាពស្រស់ស្អាត ប្លែកជាងមុន បន្ទាប់ពីបាត់មុខពី ពិភពសិល្បៈអស់មួយ រយៈមក។

មួយរយៈនៃការ បាត់មុខរបស់នាង មានទស្សនិកជន ជាច្រើនសង្ស័យថា នាងមានផ្ទៃពោះ ប៉ុន្តែមានប្រភព ព័ត៌មានមួយ បានការអះអាងថា ការបាត់មុខរបស់នាង គឺនាងបានទៅរៀន កែសម្ផស្សនៅប្រទេសក្រៅ។

ទោះជាមានការបកស្រាយ បែបនេះយ៉ាងណាក៏ដោយ ក៏មានទស្សនិកជាច្រើន នៅតែសង្ស័យលើរូបនាង។ ពេលថ្មីៗនេះកញ្ញា សុខ ពិសីបានបង្ហាញ វត្តមានរបស់ ក្នុងកម្មវិធី តន្រ្តីថ្ងៃអាទិត្យ របស់ស្ថានីយ៍ ទូរទស្សន៍ប៉ុស្តិ៍ CTN កាលពីសប្តាហ៍មុននេះ បានធ្វើឲ្យទស្សនិកជន ជាច្រើនមានការភ្ញាក់ផ្អើល ជាខ្លាំងជាមួយនឹងទំរង់មុខរាងពងក្រពើប្លែកជាង កាលពីមុនដែលនាងមានមុខធំ ហើយថែមទាំងមានថ្គាមខ្លាទៀតផងនោះ។ ទំរង់មុខថ្មីនេះ ស្ទើរតែធ្វើឲ្យទស្សនិកជនមើលនាងលែងចង់ស្គាល់ទៅហើយ។

មិនត្រឹមតែការចូលរួមក្នុង កម្មវិធីតន្ត្រីរបស់ ស្ថានីយ៍ទូរទស្សន៍ CTN ប៉ុណ្ណោះទេ នាងថែមទាំងបានបង្ហោះ រូបថតជាច្រើនចូល ក្នុងគេហទំព័រ Facebook ដោយនាងលើកសក់ឡើង ដើម្បីបង្ហាញទំរង់មុខថ្មី ដែលខុសប្លែកកាលពីមុន នាងតែងតែទំលាក់សក់ ដើម្បីបិទបាំងថ្គាមខ្លារបស់នាងដោយមិន ចង់ឲ្យអ្នកណាឃើញ។ មួយពេលរយៈ ចុងក្រោយនេះ យើងសង្កេតឃើញថា តារាខ្មែរស្ទើរតែ ទាំងអស់ទៅហើយបាន ទៅកែសម្ផស្សដូចជាតារា កូរ៉េ ដើម្បីអាចទាក់ទាញ ចំណាប់អារម្មណ៍ និងការគាំទ្រពី ទស្សនិកជនគ្រប់ស្រទាប់ តួយ៉ាងដូចជា កញ្ញា ឈិត សុជាតា កញ្ញា កុល ដាវី ជាដើម។

ការវិលត្រឡប់ជាមួយ នឹងទំរង់មុខថ្មីរបស់ កញ្ញា សុខ ពិសីលើកនេះ ហាក់ដូចជាធ្វើឲ្យនាងឡើងយីអ៊ុនយ៉ាងខ្លាំង ដោយនាងបាន គ្រងដំណែងជា តួឯក្នុងខ្សែភាពយន្តថ្មី របស់ផលិតកម្ម សាន់ដេ ខណៈពេល ដែលនាងទើបតែ ចេញអាល់ប៉ុមថ្មី បន្ទាប់ការផ្អាកច្រៀង អស់មួយរយៈមកនោះ៕

 

Looking

Looking

Photo

Photo

Looking

Looking

ផ្តល់សិទ្ធដោយ៖ ដើមអំពិល