ថៃ ៖ នាង Bua Nalinthip ត្រូវបានចាប់ដៃគូជាមួយជាមួយនិងសិស្សប្អូនរបស់ខ្លួនគឺលោក Pon Nawasch ហើយក៏បានលទ្ធផលល្អមិនថាក្នុងប្រទេសថៃ ឬប្រទេសចិននោះទេ ។ 

តារាស្រីរូបនេះក៏បាននិយាយអំពីសិស្សប្អូននៅក្នុងកិច្ចសម្ភាស៍នាពេលចុងក្រោយនេះផងដែរ ។ ពេលនោះអ្នកកាសែតបាននិយាយថា​សិស្សច្បង Bua Nalinthip បានសម្តែងជាគូជាមួយនិងសិស្សប្អូន Pon Nawasch ហើយធ្វើឲ្យលោកមានឈ្មោះល្បីល្បាយក្រោយចាប់ដៃគូជាមួយគ្នា ។ ភ្លាមៗនោះ នាង Bua Nalinthip ដាក់ខ្លួនភ្លែត ក្រោយលឺអ្នកកាសែតនិយាយបែបនេះ ព្រមទាំងតបទៅវិញថា និយាយមកដូចខ្ញុំចាស់ណាស់ចឹង ហៅសិស្សច្បង (សើច)។ ខ្ញុំគិតថា វាអាស្រ័យទៅលើការព្យាយាមរបស់ Pon នោះទេ។ ខ្ញុំមិនបានជួយឲ្យគាត់ឬនរណាម្នាក់ល្បីទេ ហើយសម្រាប់ខ្ញុំ Pon គឺជាសិស្សប្អូនម្នាក់ដែលព្យាយាមនិងសម្តែងបានយ៉ាងល្អ ហើយគាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា គាត់ដូចជាអ្នកអាជីពម្នាក់ចឹង ។ 

/

នាង Bua Nalinthip បន្ថែមទៀតថា នៅពេលដែលពួកយើងសម្តែងរឿងជាមួយគ្នា ខ្ញុំមានអារម្មណ៍ថាជិតដិតនឹងគាត់ ហើយវាគឺជាការល្អក្នុងការរួមការងារជាមួយគ្នា។ ជាការពិតណាស់ ប្រសិនបើយើងមិនជិតដិតនឹងគ្នាទេ លទ្ធផលចេញមកក៏មិនល្អបែបនេះដែរ ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ​៖ thaiupdate