ឥលូវនេះការថតរបស់ Fast Furious គឺបានទៅដល់រដ្ឋ Atlanta ហើយ វាក៏ជាពេលមួយដែលតួឯក Vin Diesel ត្រូវហាត់ក្បាច់គុនខ្លះផងដែរ ។ ថ្មីៗនេះ Vin Diesel បានបង្ហោះវីដេអូមួយនៅលើទំព័រ Facebook ដែលមានអ្នក Like ៤៨ លាននាក់ជាងរបស់ខ្លួន អោយឃើញពីសកម្មភាពហ្វឹកហាត់ ហើយក៏ឈ្លាតពេល ណែនាំតារាសំដែងថ្មីផងដែរ ។
ដូចដែលយើងបានដឹងហើយថា Tony Jaa ដែលជាតារាសំដែងក្បាច់គុនដ៏ល្បី របស់អាស៊ីនោះក៏ត្រូវបានគេអញ្ជើញមកថតរឿង Fast & Furious 7 ដែរ ។ នៅក្នុងវីដេអូគេឃើញ Tony Jaaបានសំដែងក្បាច់គុនរបស់ខ្លួន តាមធម្មតាហើយធ្វីដែលគេចាប់អារម្មណ៍ជាងនេះនោះ គឹតារាសំដែង Vin Diesel ដែលជាតួអង្គសំខាន់ក្នុងរឿងនោះ ក៏កំពុងតែហ្វឹកហាត់ ក្បាច់គុនជាមួយនិងTony Jaa ផងដែរ ។ វាពិតជាធ្វើអោយទស្សនិកជន មានចំងល់ចង់ទស្សនារឿងនេះឆាប់ៗ ជាងនេះព្រោះចង់ដឹងថាតើ Vin Diesel ហាត់ក្បាច់គុនធ្វើអ្វី ព្រោះរឿង Fast Furious កន្លងមកមិនសូវមានឈុតឆាកវាយតប់ឡើយ ។
Fast Furious 7 ចូលរួមសំដែងដោយ Vin Diesel, Paul Walker, Jason Statham , Tyrese Gibson,Dwayne Johnson, Ronda Rousey, Tony Jaa, Kurt Russell ជាដើមហើយរឿងនេះក៏មានគំរោងដាក់បញ្ចាំងក្នុងខែ សីហា ឆ្នាំ ២០១៤ ខាងមុខនេះផងដែរ ៕
សំរាប់ព័ត៌មានកំសាន្តផ្សេងៗទៀត ដ៏សំបូរបែបទស្សនិកជន អាចចុចទីនេះដើម្បីអាន ៕
ដោយ ៖ លីលីប្រភព ៖ facebook