តារាបរទេស ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស បានចេញផ្សាយអោយដឹងថា​  ស្នាមក្រែមក្រហមឆ្អិនឆ្អៅនៅលើថ្ពាល់  Justin   មិនមែនជាសារមួយដែលបញ្ជាក់អោយដឹងថា​ Justin លួចមានស្រីថ្មីនោះ តាមពិតទៅវាគឺជាស្នាមថើប របស់ Fan ទៅវិញនោះទេ

width=482

គួរបញ្ជាក់ផងដែរថា  ស្នាមក្រែមដ៏ក្រហមឆ្អិនឆ្អៅមួយនេះ  ត្រូវបានផ្តិតជាប់នៅលើថ្ពាល់  Justin ខណៈពេលដែលតារាចម្រៀងប្រុសល្បីឈ្មោះ វ័យ ១៨ ឆ្នាំរូបនេះចូលរួមក្នុងកម្មវិធីជជែកកំសាន្តមួយ នា ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី ១៣ សីហា កន្លងផុតទៅថ្មីៗនេះ ។

width=480

មិនត្រឹមតែប៉ុណ្ណោះ  របាយការណ៍ដដែលក៏បានបន្ថែមផងដែរថា  Fan  របស់ Justin បានធ្វើបែបនេះទៅបាន  ខណៈពេលដែល  Justin  វិលត្រលប់ចូលទៅក្នុងឡានរបស់ខ្លួនវិញ បន្ទាប់ពីបញ្ចប់ការថតកម្មវិធីជជែកកំសាន្តមួយនេះ  ដែលមានលោក  Jonathan Ross   ជាពិធិករផ្ទាល់តែម្តង ៕

width=479

ដោយ ៖ ពិសីប្រភព ៖ justjaredjr