
ខ្សាច់ពណ៌ក្រហម នៃផ្នួកខ្សាច់Sossusvlei នៅលើតំបន់ខ្សាច់Namib Desert គឺកន្លែងមួយដ៏ល្បីបំផុតដែលមាននៅក្នុងប្រទេសNamibia។ ផ្នួកខ្សាច់Sossusvlei គឺជាខ្ទះដីឥដ្ឋមួយដែលទឹកសើម ដោយសារទន្លេTsauchab។ លើកពីនេះទៅទៀត ដើម្បីមើលផ្នួកខ្សាច់ពណ៌ក្រហម Sossusvlei ក៏ជាទីកន្លែងវាលខ្មោចDead Vlei មួយដ៏ចំលែក ជាមួយខ្ទះដីឥដ្ឋពណ៌សដាក់ចូលជាមួយដើមឈើCamelthornដែលងាប់។ តំបន់នេះមានសួនNamib-Naukluft Park នៅខាងក្នុង ដែលផ្នែកមួយនៃតំបន់ខ្សាច់Namib Desert ហើយវាជាតំបន់ដីខ្សាច់ដ៏ចំណាស់ជាងគេនៅលើពិភពលោក។ ពេលវេលាដ៏ល្អបំផុតសំរាប់ទៅលេងកំសាន្តនៅ ផ្នួកខ្សាច់Sossusvlei គឺនៅពេលព្រះអាទិត្យរះ ឬ ព្រះអាទិត្យលិចនៅពេលដែលវាមានពណ៌ឆើតគួរឲ្យទាក់ទាញ និង ពេលវាមិនសូវក្តៅខ្លាំង។ ចំពោះកន្លែងស្នាក់នៅ គឺនៅជិតតំបន់នោះ យើងស្នាក់នៅសណ្ឋាគារប្រណិត ផ្ទះសំណាក់ និង បោះជំរុំ។










ដោយៈ វណ្ណៈប្រភពៈ beautifulplacestovisit