ពាក្យ ទ្វីត ចុងក្រោយរបស់ Justin Bieber កាលពីប៉ុន្មានថ្ងៃមុននេះត្រូវបានធ្វើអោយគេគ្រប់គ្នាមានចម្ងល់ថាតើ Justin Bieber កំពុងតែបែកគ្នាជាមួយនឹង Selena មិត្តស្រីរបស់ខ្លួនហើយឬ?/នេះមិនមែនជាលើកទី ១ ទេដែលតារាទាំង ២ ត្រូវបានប្រិយមិត្តជាច្រើនឆ្ងល់ថាតើគេទាំង ២ ពិតជាបែកបាក់គ្នាឬមិនមែន ដែលវាបានក្លាយជាប្រធានបទក្ដៅមួយសម្រាប់អ្នកប្រើប្រាស់ Internetគ្រប់គ្នា។/ទ្វីត ចុងក្រោយរបស់ Justin បានធ្វើអោយមានការសង្ស័យដោយគេបាន ទ្វីត ចេញនូវរូបភាពស្រងូតស្រងាត់មួយជាមួយនឹងពាក្យ Lingse ដែលធ្វើអោយអ្នករាល់គ្នាមានចម្ងល់ជាខ្លាំងថាតើគេចង់មានន័យដូចម្ដេច។/មានការបកស្រាយមួយចំនួនគិតថាប្រហែលជាពាក្យនេះមកពីពាក្យថា Single ហើយមើលទៅដោយគ្រាន់តែត្រឡប់អក្ស S និង L ហើយពាក្យថា Single នេះគឺបកប្រែថានៅ លីវ នេះហើយទើបបណ្ដាលអោយមានគេជាច្រើនកំពុងតែឆ្ងល់ថាតើ Justin កំពុងតែរកចែកផ្លូវជាមួយ Selenaឬយ៉ាងណា? ឬមួយគ្រាន់តែបង្កព្យុះភ្លៀងអោយសារព័ត៌មានឆ្ងល់ទេ?

ដោយ៖ ម៉ូកាប្រភពពី៖ k14