យល់ដឹង៖ តាមការអោយពីក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Oslo ប្រទេសន័រវេថា ក្នុងរយៈពេលពីឆ្នាំ ២០០៤ ដល់ ២០១២ នេះ អ្នកវិទ្យាសាស្រ្ដហាក់បីដូចជាបានស្វែងរកឃើញសត្វចម្លែកៗ ដែលរស់នៅក្នុងដែនសមុទ្រដ៏ជ្រៅ ជាច្រើនប្រភេទ។ ជាក់ស្ដែងដូចជាសត្វ Predator X នេះជាដើម។

ក្រុមអ្នកវិទ្យាសាស្រ្ដបានបន្ដថា សត្វ Predator X ដែលមានន័យថាអ្នក ជញ្ជក់ឈាម ត្រូវបានគេរកឃើញនៅតំបន់កោះ Arctic នៃដែនសមុទ្រ Svalbard ។ ពពួកសត្វនេះ គឺមានប្រវែងអាចពី ៥០ft ឡើងទៅ ពោលគឺស្មើនឹង១៥.២៤ ម៉ែត្រ។ ពួកវាមានកវែង ខ្លី និងមានចង្កូមវែងៗ ដែលអាចវាយប្រហារសត្រូវបានយ៉ាងងាយស្រួល និងមានភាពសហាវបំផុត។ក្រុមអ្នកវិទ្យាសាស្រ្ដបានសង្ដត់ធ្ងន់ថា ពពួកសត្វទាំងអស់នេះ ក៏កើតមាននៅលើផែនដីយើងតាំងពីរាប់ពាន់ឆ្នាំមុនមកផងដែរ ហើយសត្វនេះទៀតសោតគឺមានឈ្មោះថា Pliosaurus Fun-kei ៕

ដោយ៖ សីហាប្រភព៖ dailymail