មនុស្សគ្រប់រូបតែងតែចង់បាននូវរាងស្អាត ឱ្យស័ក្តិសម ទៅនឹងដងខ្លួនរបស់ខ្លួនមិនថា មនុស្សប្រុស ឬស្រីនោះទេ អ្នកខ្លះចង់ឡើងទម្ងន់ ចំណែកអ្នកខ្លះទៀត  ចង់សម្រកទម្ងន់ ដើម្បីឱ្យដងខ្លួន មានរាង កាន់តែសិចស៊ី។ ជាពិសេស សំរាប់យុវវ័យបច្ចុប្បន្នតែម្តង សម្រស់និង រាង គឺជារឿងសំខាន់បំផុត សំរាប់ពួកគេ។ ខាងក្រោមនះ  គឺជាវិធីងាយៗ  មួយចំនួន ជួយឱ្យអ្នកឡើងទម្ងន់បាន យ៉ាងឆាប់រហ័ស។

/

១/ ទទួលទានតិច៖ គឺជាវិធីសាស្រ្តមួយ ដ៏ល្អបំផុត ដែលធ្វើដំណើរនៃការបំលែងអាហារទៅជាថាមពលរបស់អ្នកថយចុះ នឹងធ្វើឱ្យអ្នក បែរជាចង់ទទួលទានអាហារ    ដែលមិនល្អចំពោះច្រើនទៅវិញ ដោយសារតែ អ្នកអត់ទទួលឃ្លាន ឬ ទទួលមិនគ្រប់គ្រាន់  យូរពេក  ធ្វើឱ្យឃ្លានក៏ទទួលទានចំណីអាហារផ្តេសផ្តាសច្រើន បន្ទាប់មក  ធ្វើឱ្យអ្នកមានអារម្មណ៍ថា  នឿយហត់អស់កំលាំង និង ខ្ជិល ដែលជាហេតុធ្វើឱ្យអ្នកឡើងទម្ងន់កាន់តែឆាប់រហ័ស។

២/ ទទួលអាហារឆ្ងាញ់ៗ បីពេលក្នុងមួយថ្ងៃ៖ តាមវិធីសាស្រ្ត ប្រពៃណីបុរាណ ការទទួលទានអាហារឆ្ងាញ់ៗ បីពេលក្នុងមួយថ្ងៃ  នឹងធ្វើឱ្យអ្នកឡើងទម្ងន់បានយ៉ាងលឿន។ វាមិនត្រឹមតែធ្វើឱ្យការបំលែងអាហារទៅជាថាមពលរបស់អ្នកថយចុះនោះទេ  វានឹងធ្វើឱ្យមានអារម្មណ៍ខ្ជិល បណ្តាលមកពីការទទួលអាហារច្រើនពេក។ ជាពិសេស  ចំណីអាហារនៅខាងក្រៅភាគច្រើន ជាអាហារដែលមិនល្អសំរាប់សុខភាពរបស់អ្នកតែម្តង  កាន់តែទទួលទាន កាន់តែឡើងទម្ងន់

៣/​ បញ្ឈប់រាល់ការហាត់កីឡា៖ ប្រសិនបើ អ្នកចង់ឡើងទម្ងន់  បានឆាប់រហ័ស  អ្នកត្រូវតែបញ្ឈប់ រាល់ការហាត់កីឡាទំាងអស់។ នេះគឺជាវិធីល្អមួយ  សំរាប់អ្នកចង់ឡើងទម្ងន់ ព្រោះថារាល់ពេលហាត់កីឡា   វានឹងធ្វើឱ្យចលនាសាច់ដុំ និង សរសៃឈាម រត់ ដែលធ្វើឱ្យជាតិខ្លាញ់ក្នុងខ្លួនត្រូវដុតរំលាយ។ ដូច្នេះ ការបោះបង់ចោលការហាត់កីឡា វានឹងជួយអ្នកឱ្យឡើងទម្ងន់បានយ៉ាងមានប្រសិទ្ធិភាព។

៤/ បញ្ឈប់ការទទួលទានបន្លែ៖​ បន្លែ គឺជាប្រភេទអាហារបៃតងម្យ៉ាង សម្បូរដោយ វីតាមីនជាច្រើន ដូចជា៖  សារធាតុរ៉ែ និង សារធាតុចិញ្ចឹមផ្សេងទៀត  ដែលមានតួនាទី  យ៉ាងសំខាន់ក្នុងការដុតរំលាយសារធាតុខ្លាញ់ក្នុងខ្លួន។ ដូច្នេះ អ្នកត្រូវឈប់ទទួលទានបន្លែ   ជំនួសដោយការទទួលទានប្រភេទអាហារណា ដែលមានផ្ទុកសារធាតុខ្លាញ់ច្រើនវិញ  ដូចជា៖  សាច់ជាប់ខ្លាញ់ ប័រ។ល។

៥/ ទទួលទានភេសជ្ជៈ មានជាតិស្ករច្រើន៖ ការទទួលទានភេសជ្ជៈ    ដែលមានជាតិស្ករច្រើន អាចជួយឱ្យអ្នកឡើងទម្ងន់បានយ៉ាងលឿន ដោយអ្នកកាត់បន្ថយការទទួលទឹក  ជំនួស ដោយ ទឹកក្រូច បង្អែម និង ភេសជ្ជៈ មួយចំនួនទៀត ដែលមានជាតិស្ករច្រើន៕

ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖

-វិធីងាយៗ កាត់បន្ថយស្ត្រេស បានឆាប់រហ័ស
-ប្រភេទផ្លែឈើ ធ្វើឱ្យសម្រើបកាតតណ្ហាខ្លាំងក្លា ឆាប់រហ័ស
-វិធីងាយៗ ជួយឱ្យស្បែកមុខសម៉ដ្ឋ ភ្លឺរលោង តឹងណែន ដោយធម្មជាតិ
-វិធីធ្វើម៉ាសបិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)-វិធីពីរយ៉ាង ព្យាបាលបំបាត់ស្លាកស្នាមនៅលើផ្ទៃមុខ បានយ៉ាងឆាប់រហ័ស

ដោយ៖ វណ្ណៈប្រភព៖ leancurves