នៅក្នុងអត្ថបទស្ដីអំពីស្ទីលសម្លៀកបំពាក់បែប street style  ថ្មីមួយនេះ យើងខ្ញុំសូមអញ្ជើញមិត្តអ្នកអាន មកទស្សនានូវស្ទីលដ៏គួរឱ្យចាប់អារម្មណ៍របស់តារាមួយចំនួន មកពីអាមេរិក អង់គ្លេស ឬកូរ៉េខាងត្បូង ថាតើមានអ្វីប្លែក និងគួរយកមកអនុវត្តតាម!

/

ស្រីស្អាតរបស់កូរ៉េខាងត្បូង នាង Ji Yeon របស់ក្រុមចម្រៀងស្រី T-ara នៅតែស្រឡាញ់ការរួមផ្សំរវាងពណ៌ស និងពណ៌ខ្មៅ។ Ji Yeon ស្លៀកខោខ្លីលើគល់ភ្លៅពណ៌ខ្មៅ បង្អួតជើងទាំងពីរដ៏ស្រឡូន និងសខ្ចីរបស់ខ្លួន រួមនឹងអាវយឺតពណ៌ស រំលេចដោយលេខធំៗ។  /ជាមួយនឹងពណ៌ខ្មៅនិងស ដូចគ្នា ប៉ុន្ដែស្រីស្អាត Lee Qri ជ្រើសរើសអាវយឺតពណ៌ស ផ្សំជាមួយសំពត់លើជង្គង់ពណ៌ខ្មៅ។ បែបនេះក្ដី ស្បែកជើងដែលនាងប្រើប្រាស់ ហាក់មិនសូវជាស៊ីគ្នាប៉ុន្មានជាមួយជើងទាំងពីររបស់នាង។ /Ham Eun-jeong បង្ហាញភាពខ្លាំងក្លាជាមួយអាវវាលក្លៀក ខោខៅប៊ោយរហែក និងស្បែកជើងកែងចោទបាតស្មើ។ /Sulli (Choi Jinri) របស់ក្រុម F(x) ដូចជាមិនមានអារម្មណ៍ល្អប៉ុន្មាននៅពេលត្រូវបានក្រុមអ្នកយកព័ត៌មានតាមថតរូប នៅឯព្រលានយន្ដហោះ។ នាងស្លៀកពាក់យ៉ាងសាមញ្ញ ដោយគ្រាន់តែពាក់អាវយឺតក្រាស និងខៅវែងពណ៌ខ្មៅ ចំណុចលេចធ្លោគឺកាបូប Mulberry Alexa ដែលមានពណ៌ក្រហមទុំ។/ ដូចដែលបានប្រទះឃើញកាលពីពេលមុនៗ Miley Cyrus នៅតែចូលចិត្តស្លៀកខោខ្លី និងចងអាវបង្ហាញផ្ចិត។ ប៉ុន្ដែលើកនេះ នាងបែរជាជ្រើសរើសពណ៌សដ៏ស្រស់ស្អាត។ ស្បែកជើងរាងកីឡារបស់នាង ក៏ជួយធ្វើឱ្យនាងពេញដោយថាមពល។

/ជាមួយនឹងស្ទីលរបស់ខ្លួន Kristen Steward ពាក់អាវយឺតពណ៌សចងចំហៀង និងស្លៀកខោខៅប៊ោយដាច់រហែក។ សម្លៀកបំពាក់ដែលមិនអាចខ្វះបានរបស់នាង គឺស្បែកជើងកីឡា និងមួកបែបបុរស។

/

ស្រីស្អាត Emma Watson ប្រើប្រាស់ឈុតរ៉ូបវែង មានខ្សែក្រវាត់តូចជាចំណុចកណ្ដាល។ ខ្សែ.ក និងស្បែកជើងបាតស្ដើងរបស់នាង បានក្លាយជាចំណុចលេចធ្លោជាងគេ។ ក្នុងឈុតសម្លៀកបំពាក់នេះ Emma Watson ក្លាយជាសុភាពនារីជាងពេលណាៗទាំងអស់។ /Chloe Moretz ប្រើប្រាស់ឈុតខ្មៅ ចាប់ពីខោ ស្បែកជើង និងកាបូប។ ប៉ុន្ដែ ដោយសារអាវធំ denim នាងនៅតែមានភាពលេចធ្លោ។ 

/Ashley Greene បង្ហាញភាពមាំមួន ក្នុងឈុតសម្លៀកបំពាក់ រួមមានអាវ croptop ពណ៌លឿង mix ជាមួយខោខ្លីលើជង្គង់ និងស្បែកជើងកវែងមធ្យម ពណ៌ប្រផេះ។ កាបូប និងវ៉ែនតាក៏ជារបស់ដែលមិនអាចខ្វះបានរបស់នាង។/ Vanessa Hudgens ស្ដែងចេញនូវភាពជានារីវ័យក្មេង ទាន់សម័យ ក្នុងឈុតសម្លៀកបំពាក់បែបកីឡា ៖ អាវ crop-top និងខោខ្លីសម្រាប់ហាត់កីឡា។  / Rosie Hungtington-Whiteley មានភាពទាក់ទាញនៅតាមដងផ្លូវ ក្នុងសម្លៀកបំពាក់ប្លែកភ្នែក ដោយអាវចងខ្សែបង្ហាញផ្ចិត និងដើមទ្រូងយ៉ាងស៊ិចស៊ី។ / Alessandra Ambrosio ស្រស់ស្អាត និងក្មេងជាងវ័យ ជាមួយខោអៀម ដែលជា hot trend នៃរដូវក្ដៅឆ្នាំនេះ។ អាវស្ដើងពណ៌ស ក៏ស័ក្ដិសមជាមួយនឹងខោអៀមផងដែរ។

ដោយ ៖ តារាប្រភព ៖ K14