កាណាដា៖ បន្ទាប់ពីរូបភាពនៃ ផ្ទាំងទឹកកក ដែលមានទឹកបាញ់ចេញមកក្រៅផងនោះ ហើយត្រូវបានគេបង្ហោះចូលក្នុងប្រព័ន្ធអ៊ីនធ័រណេត គឺបានធ្វើអោយមនុស្ស ជាច្រើន មានការងឿងឆ្ងល់ ហើយចាត់ទុកថា វាជាបាតុភូតដ៏អស្ចារ្យនៃធម្មជាតិ មួយដ៏កម្រ។

width=457

width=457

រូបភាពនៃផ្ទាំងទឹកកក នេះត្រូវបានផ្ដិតរូបដោយ លោក Chip Phillips មានវ័យ ៤០ឆ្នាំជាជនជាតិអាមេរិក។ លោក Chip Phillips បាននិយាយថា រូបភាបនេះ ត្រូវបានគាត់ផ្ដិតពីតំបន់ទន្លេ North Saskatchewan ប្របជួរភ្នំ Rocky ប៉ែកខាងជើង នៃប្រទេសកាណាដា។

width=457

width=457

លោក Chip Phillips បានបន្ថែមថា វាមិនត្រឹមតែជាទឹកកក ដែលមានភាពរឹង ដែលមើលទៅដូចកម្រាលព្រំដ៏រឹងមាំទេ តែនៅក្នុងផ្ទៃរាបសើ្មនោះ វាក៏មានទឹក បាញ់ចេញមកក្រៅទៀត។គាត់សង្កត់ធ្ងន់ទៀតថា វាពិតជាអស្ចារ្យណាស់ ដែលគាត់ស្ទើរតែមិនជឿនឹងភ្នែកទាល់តែសោះ៕

ដោយ៖ នារីប្រភព៖ dailymail