ស្ទើរតែមិនគួរអោយ ៖ ពិតជាសំណាងហួស ខណៈពេលដែលបុរសម្នាក់ មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ សូម្បីតែរងរបួសធ្ងន់ និងស្រាល ទំនងជាមិនមានផង បន្ទាប់ពីគាត់បានបើកឡានក្នុងល្បឿនដ៏លឿន និងស្ទុះទៅបុកស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែងយ៉ាងកម្រោលក្រោយពីរថយន្តរបស់គាត់ក្រឡាប់ដល់ទៅ ពីរ បី ដងឯណោះ។
អ្វីដែលជាភាពភ្ញាក់ផ្អើល និងគួរអោយរន្ធត់នោះគឺថា វាគឺជាករណីគ្រោះថ្នាក់ ដ៏គួរអោយរន្ធត់ហួស ខ្វះតែបន្តិច អាចនៅក្រឡាប់ ទៅបុកកន្លែងចាក់សាំង នាស្ថានីយ៍ប្រេងឥន្ទនៈមួយនេះដែលអាចនឹងងាយ ឆាបឆេះ ។ អ្វីដែលហួសចិត្ត និងមិននឹកស្មានដល់ នោះគឺថា ក្រោយពីបានកើតហេតុ បុរសដែលជាអ្នកបើកបររូបនោះ បានលោតចេញពីទ្វាររថយន្ត រួចក៏បានហៅតាក់ស៊ីជិះទៅបាត់។
យ៉ាងណាមិញ បើយោងតាមសម្តីលោកស្រី Thanaa Bassette ត្រូវជាម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែង នោះអោយដឹងថា មកទល់នឹងពេលនេះ លោកស្រីក៏កំពុងតែសហការជាមួយនឹងមន្រ្តីប៉ូលីស ដើម្បីឈានដល់ការចាប់ឃាត់ខ្លួន បុរសដែលជាអ្នកបង្កហេតុរូបនោះ ។ បើនិយាយពីទំហំនៃការខូចខាតវិញ លោកស្រី Bassette បន្ថែមថា ករណីគ្រោះថ្នាក់លើកនេះ បង្កអោយខូចខាតទ្រព្យសម្បត្តិអស់ជាង ៥ ពាន់ដុល្លារ។
គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅ នៅឯរដ្ឋ Ohio សហរដ្ឋអាមេរិក។ ខាងក្រោមនេះជាវីដេអូដើម្បីបំបាត់នូវមន្ទិលសង្ស័យ តាមដានទស្សនាបន្តិចទៅ ៖
បញ្ជាក់ ៖ គោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃគួរណាគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ។ បើបើកបរ កុំសេពគ្រឿងស្រវឹង បើសេពគ្រឿងស្រវឹង សូមកុំបើកបរ៕
ដោយ ៖ រិទ្ធីប្រភព ៖ abcnews