វិធីចម្អិនស៊ុតមាន់-ទា មួយប្រភេទដែលខ្មែរយើងចូលចិត្តធ្វើ គឺដាក់កប់ក្នុងពេលផ្ងំបាយ វាជាការងាយស្រួលបំផុត ។ហេតុនោះហើយ ទើបមានឳពុកម្នាក់បានយកពងទា មួយកប់ក្នុងបាយ ដែលទើបនឹងចាប់ផ្តើមផ្ងំ រួចហើយក៏ទៅរកងួតទឹកបាត់ទៅ ។
រំពេចនោះអ្នកមីងជាម្តាយ បានប្រើអោយកូនស្រីទៅជ្រោយបាយ ។ឯកូនក៏ស្ទះភ្លែតទៅជ្រោយ ហើយមិនដឹងថាមានគេ លាក់ពងទានៅក្នុងនោះទេ ក៏ជ្រោយទៅប៉ះបែកពងនោះ ។ មួយស្របក់ធំ ឳពុកមកពីងូតទឹកវិញ ក៏ដល់ពេលបាយល្មម ហើយគាត់ទៅរកមើលពងទា នឹងយកមកបកសម្បក ស្រាប់តែគេលឺសំឡេងអាណាធ្វើបែកពងអញ????
ដោយ៖ វណ្ណៈប្រភព៖ khmerjoke