មិនគួរអោយជឿ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទំព័រសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថាបុរសម្នាក់ ដែលជាកម្មករខាងជូតសំអាតបង្អួច និយាយពិថាហ៊ាននោះហ៊ាន ខណៈពេលដែលគាត់បានឡើងទៅជូតសម្អាតបង្អួច កំពស់ ១០ ជាន់ ដោយមិនពាក់នូវឧបករណ៍ការពារអ្វីទាល់តែសោះ។
គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ ត្រូវបានថតជាប់ដោយបុរសម្នាក់ផ្សេងទៀត ដែលមានទីលំនៅជិតសំណង់អាគារខ្ពស់មួយនោះ ។ ដោយឡែក បើនិយាយពីករណីខាងលើនេះវិញគឺបានកើតឡើងកាលពីពេលកន្លងទៅ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ។ ជ្រាបកាន់តែច្បាស់ថាតើ បុរសដែលជាកម្មករជូតសំអាតនោះ ធ្វើការដែលប្រឈមទៅនឹងហានិភ័យមួយនេះ បានយ៉ាងណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ប្រការគួរចងចាំ ៖ សុវត្តិភាពជាចំបង , ការធ្វេសប្រហែសតែមួយវិនាទី ជីវីនឹងបាត់បង់ ដូច្នេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គ្រប់វិនាទីទាំងអស់ ទើបជាការប្រសើរ ៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ