ទន្ទឹមនឹងភាពជឿជាក់ទៅលើរាងកាយរបស់ខ្លួន និងសាកល្បងសម្លៀកបំពាក់បែបថ្មី ការជ្រើសរើស និង mix សម្លៀកបំពាក់ ក៏ជាកត្តាសំខាន់ ជួយឱ្យរូបរាងរបស់អ្នក មានភាពស្រឡូនជាងមុន។បើទោះជារូបរាងរបស់អ្នកមានភាពអវិជ្ជមានណាមួយក៏ដោយ ឱ្យតែយល់ច្បាស់អំពីរបៀបជ្រើសរើសសម្លៀកបំពាក់ នោះអ្នកនឹងអាចកែលំអរាងរៅរបស់ខ្លួន និងក្លាយជាមនុស្សស្រស់ស្អាតក្នុងក្រសែភ្នែករបស់អ្នកដទៃ ចាប់ពី street style ប្រចាំថ្ងៃ រហូតដល់សម្លៀកបំពាក់ចូលរួមព្រឹត្ដិការណ៍ធំៗ។ ដើម្បីយល់ច្បាស់ សូមស្វែងយល់អំពីអាថ៌កំបាំងនៃការជ្រើសរើសសម្លៀកបំពាក់ ដែលអាចជួយឱ្យអ្នកមានរូបរាងស្រឡូន គួរជាទីទាក់ទាញ ដូចខាងក្រោម! ១. ម៉ូដែល Peplum

/

/

ជាមួយនឹង រចនាចុងអាវបែបលាធំដូចម៉ូដែលនេះ  មនុស្សជាច្រើនតែងយល់ច្រឡំថា  ម៉ូដែល peplum នេះ នឹងធ្វើឱ្យពួកគេមានរូបរាងកាន់តែធំ ប៉ុន្ដែជាក់ស្ដែង peplum សមស្របជាមួយនឹងនារីដែលមានរូបរាងធំ ជាជាងនារីដែលមានរាងស្រឡូន។ ដោយសារតែចុងអាវលាធំ និងត្រង់ចង្កេះរឹបបែបនេះ អ្នកនឹងឃើញថា រង្វង់ទីពីររបស់ខ្លួនលេចចេញនូវរូបរាងអក្សរ S ដ៏ទាក់ទាញ។ ២. ម៉ូដែល Bodysuit

//

/

ប្រសិនអ្នកយល់ថា រូបរាងរបស់ខ្លួនមិនស្អាត និងមិនអាចស្លៀកពាក់ខោអាវរឹបរាង ដូចម៉ូដែល bodysuit នោះអ្នកយល់ច្រឡំធំហើយ។ តាមពិត bodysuit ត្រូវបានបង្កើតឡើងដើម្បីជួយធ្វើឱ្យរូបរាងរបស់អ្នកបានស្រឡូនជាងធម្មតា ពិសេសគឺរង្វង់ទីពីរ។ បណ្ដាឈុត bodysuit ដែលមានសភាពយឺតត្រូវតាមស្ដង់ដា វានឹងត្រូវបានផលិតអំពីវត្ថុធាតុក្រាស និងមានសម្ពាធគ្រប់គ្រាន់ដើម្បីធ្វើឱ្យពោះរបស់អ្នករៀបស្មើ ប៉ុន្ដែក៏មិនបង្កការលំបាកដល់អ្នកប្រើប្រាស់។ ការរួមផ្សំរវាង bodysuit និងខោ ឬសំពត់ ក៏ជួយឱ្យអ្នកអាចចៀសវាងបាននូវបញ្ហាចុងអាវសល់វែង ដែលជាហេតុអាចនាំឱ្យរូបរាងរបស់អ្នក មើលទៅធំជាងមុន។៣.ស្លៀកពាក់ខោអាវមានពណ៌ងងឹត និងពណ៌តែមួយ

/

/

 /

ការប្រើប្រាស់សម្លៀកបំពាក់ពណ៌ងងឹត ពិសេសគឺពណ៌ខ្មៅ ដើម្បីជួយឱ្យរូបរាងមានសភាពស្រឡូន ប្រហែលមិនមែនជារឿងថ្មីនោះទេ ប៉ុន្ដែ ដើម្បីប្រែក្លាយវាឱ្យមានលក្ខណៈប្លែកភ្នែក អ្នកគួរជ្រើសរើសឈុតដែលមានក្រឡា។ ប្រសិនមិនចង់ស្លៀកពាក់ឈុតខ្មៅទាំងស្រុង អ្នកក៏អាចស្លៀកខោវែងរឹបរាងពណ៌ខ្មៅ និងស្បែកជើងពណ៌ខ្មៅ ដើម្បីជួយធ្វើឱ្យជើងមានរូបរាងវែង ក្រោយមកអាចប្រើប្រាស់អាវពណ៌អ្វីមួយដើម្បីបង្កើតចំណុចលេចធ្លោ។

 

ដោយ ៖ តារាប្រភព ៖ K14