ខាងក្រោមនេះ គឺជាបណ្ដាស្មាតហ្វូនលំដាប់កំពូលបំផុត ដែលត្រូវបានឧទ្ទេសនាម នៅក្នុងព្រឹត្តិការណ៍ IFA កន្លងទៅថ្មីៗនេះ ហើយវានឹងក្លាយជាស្មាតហ្វូនលំដាប់កំពូល ខ្លាំងក្លាបំផុត នៅក្នុងទីផ្សារ នាពេលខាងមុខ។

Samsung Galaxy Note 4

/

Galaxy Note 4 ត្រូវបាន Samsung កែលំអច្រើន   គួរឱ្យចាប់អារម្មណ៍ជាង   ធៀបនឹងកំណែនៃស្រឡាយ Note មុនៗ។ Galaxy Note 4 ប្រើប្រាស់អេក្រង់ QHD, កាមេរ៉ា 16 megapixel មានមុខងាររក្សាលំនឹងនៃរូបភាព, មានប្រព័ន្ធ LTE ល្បឿនលឿន ពិសេស ស្មាតហ្វូននេះ ប្រើ CPU snapdragon 805 4-core 2.7Ghz ឬ 8 core ទៅតាមទីផ្សារនៃប្រទេសនីមួយៗ។

Samsung Galaxy Note 4 នឹងមានពីរកំណែ ចំពោះគ្រឿងម៉ាស៊ីន ក្នុងនោះ មួយកំណែ ប្រើ CPUSnapdragon 805 មកពី Qualcomm  ចំណែកកំណែមួយទៀត ប្រើឈីប  Exynos 5433 8-core ដោយមាន 4-core Cortex A53  កម្រិត 1.3 GHz និង 4-core Cortex A57 កម្រិត 1.9 GHz ។កំណែទាំងពីរនេះ សុទ្ធតែមាន RAM 3 GB មានអង្គចងចាំក្នុងម៉ាស៊ីន 32GB អាចបន្ថែមតាមរយៈ MicroSD រហូតដល់ 64GB។

ស្មាតហ្វូន  Samsung Galaxy Note 4 មានកាមេរ៉ាពីរ  ក្នុងនោះ កាមេរ៉ាមុខ 3.7  Mpx និងក្រោយ 16 Mpx អាចថតសកម្មភាពកម្រិត 4K ព្រមទាំងមុខងាររក្សាលំនឹងរូបភាព Smart IOS ដ៏គួរឱ្យចាប់អារម្មណ៍។

Samsun Galaxy Note Edge

/

អេក្រង់កោងនៅផ្នែកគែមនៃស្មាតហ្វូននេះ ត្រូវបាន Samsung ប្រើប្រាស់វា បង្កើតជាការបង្ហាញឲ្យ ដឹងនូវបណ្តា Features មួយចំនួន ដែលមិនមានទូរស័ព្ទណាអាចធ្វើបានឡើយ។ ជាក់ស្តែងដូចជា បង្ហាញនូវព័ត៌មានផ្សេងៗ បង្ហាញនូវខ្លឹមសារនៃសារភ្លាមៗ នៅលើអេក្រង់ត្រង់ផ្នែកកោងនេះ  ក្នុងពេលដែលសំបក  Cover  បានបិទ  ឬជាសាមញ្ញ  គឺដាក់ចេញនូវតារាងឈ្មោះបណ្តា Application ដែលអ្នកចូលចិត្ត ប្រើប្រាស់ច្រើនជាងគេ។

ក្រៅពីអេក្រង់កោង Note Edge  គឺជាម៉ូដែលមួយផ្សេងទៀតរបស់ Note 4  ដែលមាននូវបណ្តា Feature ល្អៗលេចធ្លោ រួមជាមួយនឹងប៊ិច S Pen ប្រចាំត្រកូលផងដែរ។ Note Edge ត្រូវបានបំពាក់ នូវលក្ខណៈសម្បត្តិខ្លាំង ជាពិសេសគឺអេក្រង់ទំហំ 5.6 Super AMOLED ជាមួយនឹងកម្រិតរីសូលុយ ហ្សិន 2560 x 1440 + 160 (ផ្នែកនៃអេក្រង់កោង)។លក្ខណៈសម្បត្តិមូលដ្ឋានរបស់ Samsung Galaxy Note Edge:•    ប្រព័ន្ធប្រតិបត្តិការ: Android 4.4 Kitkat•    CPU: 2.7 GHz Quad-Core Processor•    Ram: 3GB•    អង្គចងចាំ: 32GB / 64GB អាចបន្ថែមអង្គចងចាំខាងក្រៅបានទៀត•    អេក្រង់: 5.6 Quad HD+ Super AMOLED (2560 x 1440 + 160)•    Camera ក្រោយ: 16 Mega pixel Auto Focus ជាមួយនឹង Smart OIS•    Camera មុខ: 3.7 Mega pixel, f1.9•    បណ្តា Features ជាមួយ S Pen: Air Command, Action Memo, Screen Write, Image Clip, Smart Select, S Note, Snap Note, Direct Pen Input•    បណ្តា Features ជាមួយអេក្រង់កោង: Revolving Interaction, Immersive apps (Camera, Video, S Note), Ticker board, Express me, Quick Tools, Night Clock...•    តំណភ្ជាប់: WiFi 802.11 a/b/g/n/ac (HT80) MIMO PCIe, infrared•    ទំហំ: 151.3 x 82.4 x 8.3mm•    ទម្ងន់: 174g•    ថ្ម: Li-ion 3,000 mAh, Fast Charging (Adaptive Fast Charging & QC2.0)Sony Xperia Z3

/

Xperia Z3 គឺជាស្មាតហ្វូនលំដាប់កំពូលបំផុតរបស់ Sony នាបច្ចុប្បន្ន។ បើទោះអ្នកប្រើប្រាស់មួយចំនួន មិនជាពេញចិត្តប៉ុន្មាន នៅពេល Z3 ហាក់មិនមានភាពខ្លាំងក្លា លេចធ្លោជាងកំណែមុន (Z2) ដែលបានបង្ហាញខ្លួនក្នុងទីផ្សារតាំងពីកន្លះឆ្នាំមុន ប៉ុន្ដែ Sony Xperia Z3 ត្រូវបានកែលំអនូវចំនុចខ្សោយជាច្រើនដែលមាននៅលើកំណែមុន។ តួ និងគែមទូរស័ព្ទដែលធ្វើអំពីលោហធាតុត្រូវបានរចនារាងមូល ជួយឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថា ងាយស្រួលកាន់ជាងមុន។

កាមេរ៉ាត្រូវបានអភិវឌ្ឍនូវសមត្ថភាពថតរូបបានល្អជាងកំណែចាស់ រីឯមុខងារកំសាន្ដរបស់ Z3 ក៏ត្រូវបានបន្ទាន់សម័យយ៉ាងល្អប្រសើរ។ Xperia Z3 នៅតែប្រើឈីប Qualcomm Snapdragon 801, RAM 3GB, អេក្រង់ 5,2 inch FullHD ដែលបំពាក់បច្ចេកវិទ្យាជាច្រើនរបស់ Sony ដូចជា Trilumious, X-Reality ជាដើម។ ស្មាតហ្វូននេះ មានកាមេរ៉ាក្រោយ 20,7MP, ថ្ម 3100mAh រួមនឹងសមត្ថភាពទប់ទល់ការជ្រាបទឹក ស្ដង់ដា IP67 ។Sony Xperia E3

/

ស្មាតហ្វូននេះ ក៏មានរូបរាងយ៉ាងស្រស់ស្អាត មិនចាញ់កំណែមុនៗ ឬបណ្ដាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃប៉ុន្មាននោះដែរ។ Sony Xperia E3 មានអេក្រង់ 4.5 Inch រីសូលូសឹន480x854 px, ប្រព័ន្ធប្រតិបត្តិ Android v4.4 (KitKat), ចំណែកប្រូសេសឺរ គឺ Quad core 1200 MHz , កាមេរ៉ាក្រោយ 5 MP, កាមេរ៉ាមុខ 0.3 MP, អង្គចងចាំក្នុង 4 GB តែអាចបន្ថែមអង្គចងចាំខាងក្រៅ ដល់ទៅ 32 GB, RAM 1 GB, និងប្រើថ្ម Li-Ion 2330 mAh។

The New Moto X

/

កំណែថ្មីរបស់ Moto X  មានរូបរាងខាងក្រៅស្រដៀងទៅនឹង Moto X កំណែដំបូង ប៉ុន្ដែ នៅពេល​មើលឱ្យបានលំអិត គេនឹងឃើញថា មានចំនុចខុសគ្នាច្រើន រវាងកំណែចាស់ និងកំណែថ្មី។ ការប្ដូរផ្លាស់ដែលគួរនិយាយបំផុត  រវាង Moto X និង The New Moto X  នោះគឺ ឡូហ្គូ  និងកាមេរ៉ាក្រោយ។  រចនានៃឡូហ្គូថ្មី  ដែលមានស្រទាប់គំនូសរង្វង់មូល  នៅជុំវិញ ធ្វើឱ្យវាកាន់តែ  មានលក្ខណៈថ្លៃថ្នូរ និងប្រណិតជាងមុន  ចំណែកកាមេរ៉ាក្រោយ ដែលមានវត្តមានរបស់ភ្លើង  Flash នៅខាងលើ ក្បែរកាមេរ៉ា នាំឱ្យគេជក់ចិត្ត ពេលបានកាន់នឹងដៃ មើលនឹងភ្នែក។

អំពីវត្ថុធាតុ និងគ្រឿងម៉ាស៊ីន The New Moto X មានអេក្រង់ Full HD AMOLED ទំហំ 5.2 inch និងត្រូវបានការពារដោយស្រទាប់កញ្ចក់ Corning Gorilla Glass 3 ។ The New Moto X ប្រើឈីប Snapdragon 801 2.5 GHz, RAM 2GB និងប្រព័ន្ធដំណើរការក្រាហ្វិក Adreno 330 ។ ម៉ាស៊ីននេះ  មានកំណែអង្គចងចាំចំនួនពីរ គឺ  16 និង 32 GB,  កាមេរ៉ាក្រោយ 13 Mpx  និងកាមេរ៉ាមុខ 2Mpx ។ The New Moto X ប្រើប្រាស់ថ្ម កម្រិតថាមពល 2.300 mAh។

កំណែ 16GB របស់ The New Moto X មានតម្លៃប្រហែល ៤១៩,៩៩ ផោន (ប្រហែល ៦៨៥ដុល្លារ អាមេរិក) មិនមានកិច្ចសន្យាប្រើអ៊ីនធឺរណែត ចំណែកកំណែ 32GB មានតម្លៃថ្លៃជាងនេះប្រហែល ៦៥ដុល្លារ៕

ដោយ ៖ តារាប្រភព ៖ Techtimes/ Gsmarena