យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ ស្រាវជ្រាវផ្នែកដែនសមុទ្រ របស់ប្រទេសអង់គ្លេស​ កាលពីពេលថ្មីៗនេះថា សត្វខ្យងម៉្យាងដែលមានរូបរាងចម្លែកត្រូវរកឃើញ នៅក្នុងដែនសមុទ្រដ៏ជ្រៅមួយ។

width=453

លោក Gerat Tarling សាស្រ្ដាចារ្យសាកលវិទ្យាល័យ Cambridge ចក្រភពអង់គ្លេស បាននិយាយថា សត្វខ្យងមួយក្បាលនេះ ត្រូវបានគេរកឃើញនៅក្នុងមហាសមុទ្រអង់តាក់ទិក។​​ លោកបានបន្ដថា នៅចំពីមុខមាត់ខ្យង គឺមានដុះនូវសារធាតុម៉្យាង ដែលបង្កដោយសារធាតុកាបូនឌីអុកស៊ីត និងសារធាតុ​កំណកម្ទេចបាតុសមុទ្រ។ លោកបានបន្ថែមថា សារធាតុដែលមាននៅលើមាត់ខ្យងនោះ គឺរងនូវសារធាតុពុលយ៉ាងខ្លាំង នៅពេលដែលទឹកចុះត្រជាក់។

width=453

ទោះបីជាយ៉ាងណាក៏ដោយ ការរកឃើញនូវ សត្វប្លែកៗក្នុងដែនសមុទ្រ គឺជាការរកឃើញនូវសម្ធិផលថ្មីផ្សែងទៀត សម្រាប់អោយមនុស្សជំនាន់ក្រោយបានដឹង ឃើញ និងចង់សិក្សាស្រាវជ្រាវបន្ដទៀត៕

ដោយ៖ មឿនប្រភព៖ research