ថ្មីៗនេះ នៅលើបណ្ដាសង្គមអន្ដរជាតិ អ្នកលេងអ៊ីនធើរណិត មានការមិនសប្បាយចិត្ត នៅពេលបានឃើញរូបថតស្ដីពីការហែសាកសពទៅបូជា ដោយក្នុងរូបថតទាំងនោះ អ្នកចូលរួមហែ បែរជានាំគ្នាសើច ជំនួសការយំសោកទៅវិញ តើការពិតវាយ៉ាងណា?

/“មានមនុស្សស្លាប់គឺមានឱកាសសប្បាយ” នេះ ប្រហែលជាឃ្លាដែលស័ក្ដិសមបំផុត  នៅពេលនិយាយអំពីទំនៀមទម្លាប់បូជាសពរបស់ជនជាតិ Toraja នៅភាគខាងត្បូងឥណ្ដូនេស៊ី។ មូលហេតុដែលអាចនិយាយបានដូច្នេះ គឺដោយសារតែពិធីបូជាសពរបស់ជនជាតិនេះ  គឺជាការលាយឡំ រវាងទុក្ខព្រួយនៃការបាត់បង់សាច់ញាតិ និងការសប្បាយរីករាយ ដូចជាថ្ងៃបុណ្យហែកឋិន។ ដូច្នេះ អ្នកចូលរួមពិធីបុណ្យសព តែងតែសើចសប្បាយ។

ទំនៀមទម្លាប់នៃការបូជាសពនេះ  ត្រូវបានប្រារព្ធឡើងរយៈពេលច្រើនថ្ងៃ ជាទូទៅគឺ  ១១ថ្ងៃ។ នៅក្នុងអំឡុង ១១ថ្ងៃនោះ គ្រួសារសពត្រូវតែប្រារព្ធពិធីជប់លៀងធំៗ និងអញ្ជើញញាតិមិត្តជិតឆ្ងាយយ៉ាងច្រើន មកចូលរួម ក្នុងនោះមានពេលខ្លះគេឃើញអញ្ជើញទាំងក្រុមភ្ញៀវទេសចរណ៍ផងដែរ។ ប្រជាជននៃជនជាតិ Toraja មានជំនឿថា ពិធីបុណ្យសពកាន់តែធំ គឺកាន់តែល្អសម្រាប់អ្នកដែលបានស្លាប់។/ចំពោះជនជាតិ Toraja អ្នកដែលបានស្លាប់ គឺមិនទាន់ស្លាប់ពិតប្រាកដនោះទេ រហូតដល់ក្របីមួយក្បាលដំបូង ត្រូវបានគេសម្លាប់នៅក្នុងពិធីបុណ្យសព ពេលនោះ ទើបព្រលឹងរបស់អ្នកស្លាប់ ចាប់ផ្ដើមធ្វើដំណើរទៅកាន់ទឹកដីនៃព្រសឹងវិញ្ញាណ។

/ជាងនេះ ម្ចាស់ដើមបុណ្យ ថែមទាំងធ្វើពិធីជល់ក្រមី ជាផ្នែកមួយក្នុងពិធីបុណ្យសព

នៅក្នុងអំឡុងពេលនៃពិធីបុណ្យសព ម្ចាស់ដើមបុណ្យ ក៏ធ្វើពិធីជប់លៀង និងពិធីជល់ក្រមី  នាំគ្នាស្រែកហ៊ោ លើកទឹកចិត្ត ហើយក្រោយមកធ្វើសាច់ក្រមីទាំងនោះ រួចចែកដល់អ្នកដែលបានចូលរួម។ រហូតដល់ថ្ងៃចុងក្រោយ (ភាគច្រើនគឺយកថ្ងៃទី ១១ នៃពិធីបុណ្យ) ទើបគេដង្ហែសពទៅបូជា៕

ដោយ ៖ តារាប្រភព ៖ K14