ប្រសិនបានទៅកាន់ប្រទេសជប៉ុន អ្នកមិនគួររំលងចោលអង់តែនទូរទស្សន៍ដែលមានអាចទប់ទល់នឹងការរញ្ជួយដីកម្លាំង ៩ richter និងមានកំពស់ ៦៣៤ម (ខ្ពស់ បំផុតក្នុងពិភពលោក) នៅក្រុង Tokyo នោះទេ។

ភ្ញៀវទស្សនាកំពុងនៅលើជាន់ដែលមានកំពស់ ៤៥០ម របស់ Tokyo Skytree នៅក្រុង Tokyo កាលពីថ្ងៃទី ១៧ មេសា។

Tokyo Skytree គឺជាអង់តែនទូរទស្សន៍ខ្ពស់បំផុតក្នុងពិភពលោក(៦៣៤ម)។
យោងតាមក្រុមហ៊ុន Tobu Tower Skytree Co. បានអោយដឹងថា Tokyo Skytree គឺជាស្ថាបត្យកម្មខ្ពស់បំផុតទី ២ក្នុងលោក បន្ទាប់ពី Burj Khalifa ដែលមានកំពស់ ៨២៨ម នៅក្រុង Dubai ។

រចនាសម្ព័ន្ធ Tokyo Skytree មើលពីបង្អួចលើបង្អស់របស់ជណ្ដើរយោង ឆ្ពោះទៅកាន់ស្ថានីយទស្សនានៅកំពស់ ៤៥០ម។
ស្ថានីយទូរទស្សន៍នេះនឹងត្រូវបានបើកដំណើរការនៅថ្ងៃទី ២២ ឧសភាខាងមុខ។

អ្នកនឹងត្រូវចំណាយពេល ៥០វិនាទីក្នុងការជិះជណ្ដើរយោងដើម្បីទៅដល់កំពស់ ៣៥០ម និងថែម ៣០វិនាទីទៀតដើម្បីឡើងដល់កំពស់ ៤៥០ម។

Skytree មានភោជនីយដ្ឋានមួយ និងហាងកាហ្វេ ២នៅលើស្ថានីយទស្សនា ដោយមានកម្រាលឥដ្ឋកញ្ចក់ដែលអាចអោយភ្ញៀវមើលត្រង់ចុះមកក្រោមបាន។ Skytree ក៏មានជណ្ដើរមួយដែលមាន ២.៥២៣កាំសម្រាប់បង្ការករណីមានអាសន្ន។

Skytree លេចធ្លោជាងគេក្នុងក្រុង Tokyo ។
ក្នុងករណីមានរញ្ជួយដីកើតឡើង បេតុង និងគ្រោងដែកដែលត្រូវបានរចនាឡើងតាមបែបទំនើប អាចកាត់បន្ថយភាពញ័ររបស់វា។

Skytree ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត អាចទប់ទល់នឹងរញ្ជួយដីកម្លាំង ៧ richter នៅលើដី។
តាមគម្រោង Skytree នឹងកែលំអការបញ្ជូញរលកសញ្ញាទូរទស្សន៍ និងវិទ្យុនៅក្នុងក្រុងTokyo ។ ម្ចាស់ Skytree ក៏សង្ឃឹមថា វានឹងក្លាយជាទីតាំងសំខាន់មួយសម្រាប់ភ្ញៀវទេសចរណ៍ក្នុង និងក្រៅប្រទេស៕
ដោយ ៖ សូរីយ៉ាងប្រភព ៖ AP, Reuters