រាល់រូបភាពខាងក្រោមនេះគឺជាជីវិតនារីបំរើការក្នុងការហាង Karaoke ដែលត្រូវបានអ្នកថតរូបអាជីពម្នាក់បានបន្លំខ្លួនចូលទៅផ្ដិតយករូបទាំងនេះពីទីក្រុងទេសចរណ៍ធំរបស់ចិនដូចជាទីក្រុងZheijiang, Guangdong, Beijing និង Hong Kong ជាដើម។ គេបានប្រើប្រាស់ម៉ាស៊ីនថតរូបបង្កប់របស់គេផ្ដិតយករូបភាពនៃជីវិតនារីបំរើក្នុងហាង Karaoke ទាំងនោះមកបង្ហោះជាសាធារណៈនៅលើ Internet ដែលរូបភាពទាំងនោះបង្ហាញពីជីវិតពិតរបស់នារីបំរើក្នុងហាង Karaoke ដែលពេលខ្លះពួកគេត្រូវបានគេទាក់ទងអោយលក់សាច់ស្រស់ឈាមស្រស់ផងដែរ។ពួកគេចាប់ផ្ដើមការងាររបស់គេចាប់ពីម៉ោង ៥ ល្ងាចដោយបានអង្គុយជាជួរតាមផ្លូវចូលទៅក្នុងបន្ទប់ច្រៀង ហើយពេលដែលមានភ្ញៀវចូលមកដល់ពួកគេរង់ចាំអ្នកម៉ែរបស់គេមកហៅចូលទៅក្នុងបន្ទប់ដើម្បីជួបភ្ញៀវ នៅពេលដែលអ្នកម៉ែមកហៅទៅក្នុងបន្ទប់ពួកគេត្រូវឈរជាជួរដើម្បីអោយភ្ញៀវងាយស្រួលក្នុងការរើស។ ក្នុងប្រទេសចិនជាពិសេសនៅតាមទីក្រុងទេសចរណ៍សំខាន់ៗហាង Karaoke គឺជាមុខសញ្ញានៃស្រ្តីបំរើផ្លូវភេទដែលវាយលុកខ្លាំងបំផុត តែយ៉ាងណាក្ដីខាងរដ្ឋអំណាចក៏មិនអាចចៀសវៀងបញ្ហានេះមិនអោយកើតមានបាននោះទេ។ បើគិតៗទៅកុំថាឡើយនៅប្រទេសដែលកំពុងអភិវឌ្ឍដែលមានបញ្ហាស្រ្តីរកស៊ីផ្លូវភេទកើតឡើងក្នុងរូបភាពនេះសូម្បីតែប្រទេសចិនដែលជាប្រទេសមហាអំណាចធំមួយក៏មិនអាចគ្រប់គ្រងបញ្ហានេះបានដែរ។/

/

/

/

/

/

/

/

/

/

/

ដោយ៖ វឌ្ឍនាប្រភពពី៖ Chinabuzz