កាលពីប៉ុន្មានថ្ងៃមុននេះ បណ្ដាគេហទំព័រតូចធំរបស់ហុងកុង បានចុះផ្សាយករណីតារាចំនួន៥រូប​ បានប្រើប្រាស់គ្រឿងញៀនជាក្រុម នៅក្នុងផ្ទះប្ដីរបស់ Suki Chui (徐淑敏) ហើយកាលពីម្សិលមិញ ទស្សនាវដ្ដី Next Magazine ក៏បានចេញផ្សាយថា មិនត្រឹមតែ ៥នាក់ប៉ុណ្ណោះទេ ប៉ុន្ដែ មានតារារហូតដល់ ២៣នាក់ ដែលជាប់ទាក់ទឹននឹងករណីប្រើប្រាស់គ្រឿងញៀននេះ។

width=317Josie Ho

ទស្សនាវដ្ដី Next Magazine បានឱ្យដឹងថា សមត្ថកិច្ចកំណត់បានមុខសញ្ញាតារាដែលធ្លាប់ប្រើប្រាស់គ្រឿងញៀន នៅក្នុងផ្ទះរបស់តារាខាងលើ។ ក្នុងចំណោ​មនេះ ក៏មានឈ្មោះ តារាល្បីៗមួយចំនួន ដូចជា Josie Ho, Grace Yip (葉佩雯 / Ye Pei Wen), Hilary Tsui ( 徐濠萦 / Xu Hao Ying) រួមទាំង Suki Chui (徐淑敏) ដែលជាអគ្គរដ្ឋទូតទេសចរណ៍របស់ហុងកុងផងដែរ។

width=324Suki Chui

Kenny Wong Ho ដែលជាស្វាមីរបស់តារាហុងកុង នាង Suki Chui នោះ បានសារភាពដែរថា Hilary Tsui និង Josie Ho ក៏ធ្លាប់ចេញចូល ផ្ទះរបស់បុរសត្រកូល Ho នេះ ជាញឹកញាប់មែន។

ទោះជាយ៉ាងណាក៏ដោយ ក្រុមតារាដែលមានឈ្មោះនៅក្នុងបញ្ជីខាងលើ បានបដិសេធថា នេះគ្រាន់តែជាពាក្យចចាមអារ៉ាមដំបូង ហើយថា អ្វីៗគឺមាននគរបាលជាអ្នកចាត់ការ៕

 

ដោយ ៖ សីហាប្រភព ៖ Zing