តារាបរទេស ៖ តើលោកអ្នកធ្លាប់បានទស្សនានូវខ្សែភាពយន្តរឿង Amazing Spider Man ហើយឬនៅ ? បើសិនជាធ្លាប់បានទស្សនាហើយ ប្រាកដណាស់ថា ពិតជាស្គាល់តួឯកស្រីនៅក្នុងរឿងនេះ គឺនាង Emma Stone ។

ដោយឡែក នាប៉ុន្មានថ្ងៃចុងក្រោយនេះ នាង Emma Stone ត្រូវបានអ្នកកាសែតតាមប្រមាញ់រូបនាងបាន ខណៈពេលដែលនាងដើរនៅក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ដោយស្តិតនៅក្នុងឈុតសម្លាប់បំពាក់បែបសាមញ្ញអមទៅដោយវែនតាខ្មៅ។

គួរបញ្ជាក់ផងដែរថា នាង Emma Stone គឺជាតារាសម្តែងស្រី វ័យ ២៣ ឆ្នាំ ជនជាតិអាមេរិក ខណៈពេលដែលនាងចូលប្រឡូកក្នុងវិស័យសិល្បៈចាប់តាំងពីឆ្នាំ ២០០៤ រហូតមកដល់បច្ចុប្បន្ននេះ ទន្ទឹមនឹងការគាំទ្រ ក៏ដូចជា កេរ្តិ៍ឈ្មោះកាន់តែត្រូវបានបណ្តាទស្សនិកជនភាគច្រើនស្កាល់ តាមរយៈការសម្តែងធ្វើជាតួឯកក្នុងខ្សែភាពយន្ត The Amazing Spider Man ៕