ប្លែកៗ ៖ ស្រ្តីម្នាក់ ត្រូវបានរកអោយឃើញថា បានចោទប្តឹងលែងប្តីរបស់ខ្លួន ក៏ព្រោះតែអវៈយវៈភេទ (លិង្គ) របស់គាត់តូចពេក នេះបើយោងតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស spy កាលពីពេលកន្លងទៅថ្មីៗនេះ ។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ស្រ្តីដែលបានចោទប្តឹងស្វាមីនូវករណីខាងលើនេះ មានឈ្មោះថា Zhang វ័យ ៥២ ឆ្នាំជាពលរដ្ឋរស់នៅក្នុងប្រទេសតៃវ៉ាន់។ ទន្ទឹមនឹងនេះ ស្រ្តីជាភរិយាក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា នាងពិតជាមានអារម្មណ៍ខកចិត្តជាខ្លាំង ខណៈពេលដែលអវៈយវៈភេទប្តីនាងពិតជាតូចខ្លាំងណាស់ តូចមើលតែប្រដាប់ភេទកូនក្មេងទៅហើយពោលគឺមានប្រវែងត្រឹមតែ៥ សង់ទីម៉ែត្រតែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះZhang បន្តែមថា មិនត្រឹមតែតូចតែប៉ុណ្ណោះទេ តែក៏ធ្វើការលែងកើត (ងាប់) ថែមទៀតផង។ គាត់មិនដែលដើរតួជាស្វាមីពេញលក្ខណៈម្តងណានោះទេ។

តែបើយោងតាមការបកស្រាយ លោក Zhou វ័យ ៥៥ ឆ្នាំ ត្រូវជាស្វាមីនោះ បានបញ្ជាក់ទៅវិញផងដែរថា វាមិនមែនជាការពិតនោះទេ ថាអាប្អូនតូចរបស់ខ្ញុំវាធ្វើការលែងកើត តែតាមពិតទៅ ខ្ញុំចូលចិត្តបើកយុទ្ធនាការសង្គ្រាមសឹកនាពេលទាបភ្លឺ ជាជាងពេលយប់ ស្របពេលខ្ញុំនឿយហត់ពីការងារ ខណៈពេលដែលបើកយុទ្ធនាការសង្គ្រាមសឹកនាពេលយប់ វាជាចំណូលចិត្តភរិយារបស់ខ្ញុំទៅវិញ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ spy