LG Nexus 4 រូបរាងពិតនៅខាងក្រៅមានរាងស្អាតជាង បណ្តារូបភាពដែលធ្លាប់បានឃើញតាមកុំព្យូទ័រ អេក្រង់មានគុណភាពខ្ពស់ ប៉ុន្តែសមត្ថភាពក្នុងការថតរូបមានដែនកំណត់។

Nexus 4 គឺជាស្មាតហ្វូនមួយដែលត្រូវបានគេរំលឹកដល់ច្រើនបំផុត ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ។ស្មាតហ្វូន Android ស៊េរីខ្ពស់ដែលមានតំលៃតែចាប់ពី 300 USD បានលក់ដាច់អស់រលីងក្នុងពេលជាងកន្លះម៉ោងប៉ុណ្ណោះ បន្ទាប់ពីត្រូវបានដាក់ឲ្យកុម្មង់ទិញមុនជាផ្លូវនៅលើ Google Play លើទីផ្សារមួយចំនួន។ សព្វថ្ងៃ ស្មាតហ្វូននេះបានដល់ដៃអ្នកប្រើប្រាស់ហើយ។

/

គេហទំព័រ GottaBeMobile បានធ្វើការបើកប្រអប់ និងបង្ហាញពីចំណាប់អារម្មណ៍ដំបូង ពីកំពូលស្មាតហ្វូនតំលៃដ៏សមរម្យ Nexus 4 នេះ។ សូមទស្សនាវីដេអូដូចខាងក្រោម ៖

ដោយ៖ សិលាប្រភព៖ zng