តើនៅក្នុងរយៈពេលចុងក្រោយ ជាពិសេសគឺនៅចុងខែកក្កដា និងខែសីហា ឆ្នាំ ២០១៣ នេះ តារាពិភពលោក និយមស្ទីលបែបណាខ្លះ សូមតាមដានទាំងអស់គ្នា !

/Taeyeon (SNSD) បង្ហាញភាពជានារី និងស្រស់ស្អាត ក្នុងឈុតរ៉ូប ពណ៌ស ហើយសម្ភារៈដែលនាងយកតាមខ្លួន មានដូចជា កាបូបស្ពាយ ៣ពណ៌ clutch និងស្បែកជើងសាមញ្ញដែលមានពណ៌ខ្មៅ។ ចំណែក Tiffany (SNSD) ក៏មានភាពទាក់ទាញ ក្នុងឈុតរ៉ូបប៉ាក់ លើជង្គង់ ស្បែកជើងពណ៌ខ្មៅ និងកាបូបស្ពាយពណ៌ក្រហមលេចធ្លោ។

/ក្រុមចម្រៀង 2NE1 ក៏បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំង នៅឯព្រលានយន្ដហោះ។ ក្នុងនោះ Minzy វិលត្រឡប់មកជ្រើសរើសសម្លៀកបំពាក់ពណ៌ខ្មៅ ទាំងអាវ ខោ និងកាបូប ហើយចំណុចលេចធ្លោរបស់នាង នោះគឺ ស្បែកជើង និងរូប នៅលើអាវ។/ដោយសារមានជើងវែង និងរូបរាងស្រឡូន Park Bom (2NE1) ពាក់អាវយឺតខ្មៅ លើជង្គង់ និងអាវក្រៅដ៏ស្រស់ស្អាត រួមនិងស្បែកជើង sneaker ។

/Miley Cyrus ប្រើប្រាស់សម្លៀកបំពាក់ដ៏ប្លែកភ្នែក ត្រូវបានរចនារួមផ្សំពី crop-top រឹបរាង ពណ៌ខ្មៅនៅផ្នែកខាងលើ និងអាវធម្មតា នៅផ្នែកខាងក្រោម។ Miley Cyrus ប្រើសម្លៀកបំពាក់នេះជាមួយកាបូប satchel ពណ៌មាស។ ចំណែកចំណុចដែលគួរនិយាយនៅទីនេះដែរ នោះគឺស្បែកជើង ankle boots ពណ៌ខ្មៅរលោង និងខ្សែ.ក ៣ខ្សែរបស់នាង។

/Vanessa Hudgens ធ្វើខ្លួនបែបអ្នកកំសាន្ដព្រៃភ្នំ ដោយពាក់អាវ tank-top និងខោខៅប៊ោយខ្លី យ៉ាងស៊ិចស៊ី។ ការចងចង្កេះដោយអាវក្រឡា ពណ៌ស្វាយ និងស ក៏ជាស្ទីលមួយរបស់នាង។

/Selena Gomez បញ្ចេញភាពមាំមួន ជាមួយអាវយឺតក្រាសគ្មានដៃ បែបកីឡា និងខោស្បែករលើបរលោង។ /Miranda Kerr បង្ហាញខ្លួននៅទីសាធារណៈ ក្នុងឈុតសម្លៀកបំពាក់ស៊ិចស៊ី និងបង្ហាញបាននូវភាពជាស្ដ្រីទាន់សម័យ។ Miranda Kerr ពាក់យឺត tank-top ពណ៌ខ្មៅ និងខោខៅប៊ោយខ្លី រួមនិងអាវ denim ចងចង្កេះ។ ចំណុចលេចធ្លោរបស់នាង គឺនៅលើកាបូបធំ។

 

ដោយ ៖ តារាប្រភព ៖ K14