ដោយសារ តែការផ្ទុកជាតិប៉ូតាស្យូមដ៏ច្រើន ទឹកដូងបានជួយសង្គ្រោះជីវិតរបស់ទាហានរាប់មិនអស់ នៅក្នុងអំឡុងពេលនៃសង្គ្រាម ហើយបច្ចុប្បន្ន ទឹកដូងគឺ ពិតដើរតួទាំងជា វេជ្ជបណ្ឌិតផង និង ជាអ្នកចិញ្ចឹមរាងកាយ សំរាប់កីឡាករ ។

- សារធាតុការពារប្រតិកម្មអុកស៊ីត ដែលបានរកឃើញនៅក្នុងទឹកដូង ជួយប្រឆាំងប្រយុទ្ធនឹងរ៉ាឌីកាល់នៅក្នុងរាងកាយរបស់អ្នក។ ទឹកដូងអាចជួយកាត់បន្ថយ ការហើមប៉ោងនៅដៃ និង ជើងរបស់អ្នក ហើយវាក៏ជួយឲ្យមានភាពងាយស្រួល ក្នុងការបឺតស្រូប របស់ឱសថផងដែរ ។
- ការលាងមុខជាមួយនឹងទឹកដូង អាចជួយកាត់បន្ថយការចេញមុននៅលើផ្ទៃមុខ។
- ទឹកដូងជួយ ក្នុងការគ្រប់គ្រងទំងន់ នៅពេលវាត្រូវបានគេប្រើជំនួសទឹកដោះគោ ដោយសារតែវាមានជាតិខ្លាញ់ទាប និង គ្មាន កូឡេស្តេរ៉ូល ។ ទឹកដូងអាចជួយកាត់បន្ថយសម្ពាធឈាម ផងដែរ។
- ក្រៅពីនេះ ទឹកដូងលកអាចប្រើប្រាស់ជាភេសជ្ជៈសំរាប់កន្លែងហាត់កីឡា ដើម្បីបំពេញនូវអេឡិចត្រូលីតដែលបានបាត់បង់ ក្នុងអំឡុងពេលនៃការ ហាត់ប្រាណ ៕
ដោយ ៖ ចិត្រាប្រភព ៖ LD