ប្លែកៗ ៖  បើយើងងាកក្រឡេកទៅមើលប្រទេសចិន   ឯណោះវិញ  យើងឃើញថា  កាលពីថ្ងៃសៅរ៍ ទី២០ មេសា កន្លងទៅ  មានគ្រោះរញ្ជូយដីដ៏គួរអោយរន្ធត់មួយបានកើតឡើង ដែលបានសម្លាប់មនុស្សដល់ទៅ ២០៧ នាក់ ខណៈរាប់ម៉ឺននាក់ផ្សេងទៀតបានរងរបួស ពិតជាបានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងប្រព័ន្ធអ៊ិនធើណេត ក៏ដូចជា សកលលោក។

width=456

ក៏ប៉ុន្តែ អ្វីដែលជាភាពភ្ញាក់ផ្អើលអំឡុងនៃការកើតមានឡើងនូវគ្រោះរញ្ជូយដីនោះ គឺថា គេបែរជាឃើញមានស្រ្តីស្រស់ស្អាត ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់កូនក្រមុំចេញមុខមកធ្វើសេចក្តីរាយការណ៍ទាក់ទិន នឹងគ្រោះធម្មជាតិមួយនេះ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា  តាមពិតទៅ Chen  Ying  គឺជាបេក្ខភាពដែលជាកូនក្រមុំកំពុងតែរៀបការ តែដោយនាងមានអាជីពជាអ្នកសារព័ត៌មាន ភ្លាមៗនោះ នាងក៏បានផ្អាកពិធីរៀបអាពាហ៍ពិពាហ៍ ស្ទុះមកយកព័ត៌មាន និងធ្វើសេចក្តីរាយការណ៍ នូវព័ត៌មានទាន់ហេតុការណ៍មួយនេះ ។ បន្ទាប់ពីបានបំពេញភារកិច្ចរបស់ខ្លួនរួចរាល់ហើយនោះ នាង  Chen  Ying  ក៏បានត្រលប់ទៅបញ្ជប់កម្មវិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួនវិញ ។ ខាងក្រោមនេះ ជាវីដេអូតាមដានទស្សនាទាំងអស់គ្នាណា ៖

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ