បើតាមប្រភពសារព័ត៌មានចេញផ្សាយទាក់ទងនិងតារាសម្តែងរឿង  Avenger  គឺនាង Scarlett Johansson ក្រោយពីនាងត្រូវបានគេប្រមាញ់រូបភាពរបស់នាងនៅឯប្រទេសអ៊ីតាលី  ហើយការងើយឆ្ងល់  ក៏បានចោទជាសំនួរឡើងថា តើនាងទាក់ទងជាមួយអង្គរក្សរបស់នាងឬ ?

width=482

គួរបញ្ជាក់ផងដែរថា នាង​ Scarlett Johansson ត្រូវបានគេប្រមាញ់រូបបាន ខណៈពេលដែលនាងស្លៀកឈុត  Bikini  សំរាកលំហែរ នៅលើនាវាឯកជនជាមួយនិងអង្គរក្សរបស់នាង នៅឯសមុទ្រ Taormina ប្រទេសអ៊ីតាលី កាលពីថ្ងៃច័ន្ទទី ៩ កន្លងផុតទៅថ្មីៗនេះ។

លើសពីនេះទៅទៀត បើយោងតាមសារព័ត៌មាន New York Post បានបញ្ជាក់អោយដឹងថា តាមរយៈការសម្តែងនៅ ក្នុងរឿង  The  Avengers  នាងបានរកបា្រក់ បានដល់ទៅ  20  លានដុល្លារឯណោះ  ហើយវាក៏ជាចំណាត់ថ្នាក់មួយក្នុងការរកប្រាក់ចំណូលបានខ្ពស់បំផុត  ស្របពេលដែលនាង Angelina Jolie រកបា្រក់បានត្រឹមតែ 19 លានដុល្លារនៅក្នុងខ្សែភាពយន្ត​ The Tourist ។

width=487

ងាកមកមើលដំណើរកំសាន្ត របស់តារាសម្តែងស្រី នៅប្រទេសអ៊ីតាលីរូបនេះវិញ ក្រោយពីត្រូវបានគេប្រមាញ់រូបភាពសំរាកកំសាន្តរបស់នាង ជាមួយនឹងអង្គរក្សរបស់នាង​ មានមតិភាគច្រើននៅតែបន្តការងើយឆ្ងល់ថា តើនាងពិតជាមានទំនាក់ទំនងជាមួយអង្គរក្សមា្នក់នោះ ឬយ៉ាងណា?

width=491

ដោយ ៖ រិទ្ធីប្រភព ៖ justjared