អតីតមិត្តប្រុស នាង Tulisa បន្ទាប់ពីបានធ្វើការបដិសេធជាច្រើនលើកច្រើនសា ទៅលើការចោទប្រកាន់ដែលថារូបលោកជាអ្នកបង្ហោះវីដេអូសិចរបស់ពួកគេ ជាសាធារណៈតាមប្រព័ន្ធអ៊ីនធើណែត ជាចុងក្រោយ លោកបានទទួលសារភាពថា ពិតជាបានធ្វើសកម្មភាពនោះមែន ហើយលោកសន្យាថា និងមិនអោយមានជាលើកទី ២ នោះទេ។
តារាចម្រៀងអង់គ្លេសនាង Tulisa និងអតីតមិត្តប្រុសរបស់នាង
មេធាវីរបស់ Justin Edwards បានប្រាប់តុលាការកំពូលនៅក្នុងទីក្រុង London ថាតារាចម្រៀង Rap រូបនេះនឹងទទួលខុសត្រូវចំពោះទង្វើដែលគេបានបង្ហោះវីដេអូសិច រវាងរូបគេនិង Tulisa នៅដើមឆ្នាំនេះមេធាវីរូបនេះនិយាយថា Edward បានសារភាពថា ខ្លួនពិតជាបានបង្ហោះវីដេអូនោះ ជាសាធារណៈមែន ហើយលោកសុំទោសចំពោះរឿងនេះ និងសន្យាថានឹងមិនប្រព្រឹត្តអំពើបែបនេះសារជាថ្មីម្ដងទៀតឡើយ”។
រូបថត នាង Tulisa និង អតីតមិត្តប្រុសរបស់នាង កាលនៅជួបជុំគ្នា
ចំណែក ឯ មេធាវី Jonathan Coad របស់ Tulisa នឹងអានសេចក្ដីប្រកាសនៅក្នុងតុលាការនាថ្ងៃទី ១២ ខែកក្កដាខាងមុខនេះ ហើយលោកនឹងផ្ដល់ព័ត៌មានលម្អិតជុំវិញពាក្យបណ្ដឹងដែលអះអាងដោយ Tulisa ប្រឆាំងនឹងអតីតមិត្តប្រុសរបស់នាង ។ Tulisa បានដាក់ពាក្យបណ្ដឹងស្របច្បាប់ប្រឆាំងនឹង Justin Edwards នៅដើមឆ្នាំនេះ ហើយនាងបានឈ្នះចំពោះពាក្យបណ្ដឹងនោះដោយតុលាការកំពូលយល់ព្រម ធ្វើការហាមឃាត់ចំពោះការបង្ហាញវីដេអូនោះជាសាធារណៈកាលពីខែមីនា។
Tulisa និង Justin បានចាប់ផ្ដើមទាក់ទងគ្នានៅពេលពួកគេមានវ័យជំទង់ ប៉ុន្តែបានបែកបាក់គ្នានៅក្នុងឆ្នាំ ២០០៩ ។ បន្ទាប់ពីវីដេអូសិចរបស់នាង និងអតីតមិត្តប្រុសចាប់ផ្ដើមបង្ហោះនៅលើគេហទំព័រមួយចំនួន តារាចម្រៀងអង់គ្លេសវ័យ ២៣ ឆ្នាំរូបនេះក៏បានថតវីដេអូមួយបង្ហោះនៅលើគេហទំព័រវីដេអូ YouTube ថានាងពិតជារងការអាម៉ាស់ និងឈឺចិត្តជាខ្លាំង ហើយរឿងទាំងអស់ ដែលបានកើតឡើង វាសឹងតែមិនគួរអោយជឿ៕
ដោយ ៖ រិទ្ធីប្រភព ៖ mirror