ប្លែកៗ ៖ ដោយយោងតាមការដកស្រង់អត្ថបទសារព័ត៌មាន ដែលបានចេញផ្សាយគេហទំព័រប្លែកបរទេស  spy  បានអោយដឹងថា លោកយាយវ័យចាស់   ជន្មាយុដល់ទៅ ១០៦​ ឆ្នាំបានរកឃើញស្នេហ៍ពិតរបស់ខ្លួន ខណៈមានទំនាក់ទំនងស្នេហាជាមួយនឹងលោកតាមា្នក់វ័យ ៧៣ ឆ្នាំ។

លើសពីនេះ   ប្រភពសារព័ត៌មាន​​  ក៏បានដកស្រង់សម្តីលោកយាយវ័យ   ១០៦ ឆ្នាំ ឈ្មោះMarjorie Hemmerde ដែលជាពលរដ្ឋរស់នៅក្នុងប្រទេសអូស្រ្តាលីថា តាមពិតទៅ កាលពីពេលថ្មីៗនេះ គាត់ពិតជាមានទំនាក់ទំនងជាមួយនឹងលោកតា Gavin Crawford វ័យ ៧៣ឆ្នាំពិតប្រាកដមែន។

មិនត្រឹមតែប៉ុណ្ណោះ   លោកយាយ  Hemmerde  បន្ថែមថា   ពួកយើងពិតជាត្រូវរូវគ្នាខ្លាំងណាស់  ប្រៀបបានទៅនឹងមិត្តចាស់ជិតស្និទ្ធដូច្នេះដែរ  ហើយបើនិយាយពីគម្លាតអាយុវាមិនចោទជាបញ្ហានោះទេ។

width=432

ដោយឡែក  ក៏មានការបញ្ជាក់អះអាងទៅវិញ  ពីសំណាក់លោកតា Crawford ផងដែរថាMarjorie ពិតជាបុគ្គលមួយរូប  ដែលមានភាពរួសរាយរាក់ទាក់ជាខ្លាំង ខណៈនាងក៏មានទស្សនៈវិស័យដ៏ល្អនៅក្នុងជីវិតនាងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ  នាងតែងតែលើកទឹកចិត្ត  និង មានការកោតសរសើរជាខ្លាំង   ហើយពួកយើងតែងតែសើចជាមួយគ្នា   ខណៈពេលដែលបានដឹងថា   ខ្សែជីវិតមួយនេះ  មិនជាវែងឆ្ងាយណាស់ណានោះទេ  ដូច្នេះពួកយើងត្រូវបន្តដើរទៅមុខរួមគ្នា ប្រកបទៅដោយភាពសប្បាយរីករាយ។

យ៉ាងណាមិញ   មកទល់នឹងពេលនេះ  គូស្នេហ៍មួយគូនេះ  ក៏កំពុងតែរស់នៅរួមគ្នា នៅឯផ្ទះគាំពារចាស់ជរា នាទីក្រុង Melbourne ប្រទេសអូស្រ្តាលី៕

ដោយ ៖ ពិសីប្រភព ៖ spy