នេះគឺជាភូមិគ្រឹះមួយ ដែលត្រូវបានគេសាងសង់ឡើងនៅលើដំបូលនៃមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៅប្រទេសចិន។

ជាការជំនួស ឱ្យការសាងសង់នៅលើដីធំទូលាយ អ្នកមាននៅចិនម្នាក់ បានសាងសង់ភូមិគ្រឹះរបស់ខ្លួន នៅលើដំបូលនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម Jiutian International Plaza ដែលមានកំពស់ ៨ជាន់ ស្ថិតនៅក្នុងក្រុង Zhuzhou​ ខេត្ត Hunan ប្រទេសចិន។
/
Jiutian International Plaza គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ល្បីឈ្មោះ ប៉ុន្ដែ ការបង្ហាញខ្លួនរបស់ផ្ទះចំនួន ៤ខ្នង នៅលើដំបូល បានធ្វើឱ្យប្រជាជននៅក្នុងតំបន់នោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពួកគេបានហៅភូមិគ្រឹះនោះថា ជា ផ្ទះនៅលើផ្ទះ។
/
បើទោះជាត្រូវបានសាងសង់ឡើងនៅលើដំបូលអាគារធំ ប៉ុន្ដែភូមិគ្រឹះនេះ មានភាពស្រស់ស្អាត និងទាក់ទាញ។ វាត្រូវបានគេប្រៀបប្រដូចទៅនឹង ភូមិគ្រឹះដ៏អស្ចារ្យបំផុតនៅចិន។
/
មូលហេតុនៃការសាងសង់បែបនេះ ត្រូវបានម្ចាស់ភូមិគ្រឹះនេះឱ្យដឹងថា ដោយសារតែតម្លៃអចលនទ្រព្យបានកើនឡើងដល់ទៅ ៣ដង ក្នុងរយៈពេល ៥ឆ្នាំមកនេះ បានធ្វើឱ្យគាត់ត្រូវសំចៃប្រាក់ និងសម្រេចចិត្តសាងសង់ផ្ទះនៅលើផ្ទះ នេះឡើង៕
ដោយ ៖ សូរីយ៉ាប្រភព​ ៖ k14