ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង ដែលធ្លាប់មានឈ្មោះ បោះសម្លេងប្រចាំផលិតកម្ម M កញ្ញា អែនជី មុននេះត្រូវបាន មហាជនដឹងថា នាងបានស្តាយបង្វេច ដើរចេញពីផលិតកម្ម អឹមហើយ នឹងបានចូលមកជ្រក ក្រោមដំបូលផលិតកម្ម សាន់ដេ ដែលជាផលិតកម្មមួយ មានឈ្មោះបោះសំឡេង និង ប្រជុំទៅដោយ តារាល្បីៗប្រុស-ស្រីជាច្រើន។

ទោះបីជាយ៉ាងណា គេមិនទាន់ដឹង នៅឡើយទេថា តើ អេជី អាចដណ្តើមបានកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយដូចកាលពី នៅទ្រនំចាស់ផលិតកម្ម Mឬមួយយ៉ាងណានោះទេ។ ខណៈដែលតារាស្រីរូបនេះ កំពុងតែលេចវត្តមាន នៅក្នុងផលិតកម្មសានដេ ក៏ស្រាប់តែមានព័ត៌មាន លេចឮមកថា អេជី ទំនងជាមាន ទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយអ្នកសិល្បៈ ព្រោះគេឧស្សាឃើញ នាងដើរទៅណាមកណា ជាមួយបុរសម្នាក់ ដែលគេស្គាល់ថា ជាមនុស្សនៅ ក្នុងរង្វង់សិល្បៈដូចគ្នា។

ប្រភពពីអ្នកដែលនៅក្បែរ តារាស្រីរាងតូច ច្រឡឹងរូបនេះ បាននិយាយថា គេឧស្សាឃើញ កញ្ញា អេជី ដើរជាមួយបុរសម្នាក់ ដែលមានវ័យប្រហែលគ្នា ហើយបុរសម្នាក់នោះ គឺជាអ្នកសិល្បៈផងដែរ។ កាយវិការ និង ភាពស្និទ្ធស្នាលជាមួយគ្នា រវាងកញ្ញា អែន ជី ជាមួយបុរសនោះ ទើបធ្វើឲ្យមានការសង្ស័យថា អេជី ទំនងជាកំពុងតែ សាងស្នេហ៍ឡើង ជាមួយបុរសម្នាក់នេះ។ ទោះបីជាយ៉ាងណាក្តី យើងមិនទាន់អាច សន្និដ្ឋានបានថា តើកញ្ញា អេនជី និង បុរសម្នាក់នេះត្រូវជា យ៉ាងម៉េចនឹងគ្នានៅឡើយទេ?

ជុំវិញព័ត៌មាននេះគេហទំព័រ LookingTODAY បានព្យាយាមទាក់ទងទៅ កាន់លេខទូរស័ព្ទរបស់ កញ្ញា អេន ជី ដើម្បីសាកសួរពីព័ត៌មាន នេះឲ្យបានច្បាស់។ ប៉ុន្តែនៅថ្ងៃនេះ LookingTODAY មិនអាច់ទាក់ទងទៅកាន់ លេខទូរស័ព្ទរបស់នាង បាននៅឡើយទេ ដោយសារទូរស័ព្ទនាង មិនអាចទំនាក់ទំនងបាន។ យ៉ាងណាក្តី Looking TODAY នឹងរីករាយជានិច្ច ចំពោះការចេញមុខ មកបកស្រាយជុំវិញព័ត៌មាន ដែលលេចឮខាងលើនេះ ពីកញ្ញា អេន ជី៕

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល